ភាពយឺតយ៉ាវនៃការពេញវ័យ
សារព័ត៌មាន Cambodia News/
សុខភាព (២៣ មិថុនា ២០១៤) ៖ ភាពពេញវ័យ គឺជាពេលមួយដែលខ្លួនរបស់អ្នកត្រូវលូតលាស់ពីកុមារទៅជាមនុស្សពេញវ័យ។ អ្នកនឹងដឹងថា អ្នកកំពុងតែឈានចូលអាយុពេញវ័យ តាមរយៈការប្រែប្រួលនានាក្នុងខ្លួនរបស់អ្នក។
ចំពោះក្មេងស្រី អ្នកនឹងសម្គាល់ឃើញថា សុដន់រីកធំ និងដុះរោមលើថ្ងាសក្បែរប្រដាប់បន្តពូជ ហើយអ្នកនឹងមានរដូវ។ រូបរាងទាំងមូលរបស់អ្នកក៏ប្រហែលជាផ្លាស់ប្តូរផងដែរ ដូចជា ត្រគាករីកទូលាយជាងមុន។
ចំពោះក្មេងប្រុស អ្នកនឹងចាប់ផ្តើមដុះរោមនៅក្បែរប្រដាប់បន្តពូជ និងរោមមុខ ហើយពងស្វាស និងលិង្គរបស់អ្នកធំជាងមុន។ ទម្រង់នៃដងខ្លួនរបស់អ្នកក៏ចាប់ផ្តើមប្រែប្រួលផងដែរ ស្មារីកធំ ហើយចាប់ផ្តើមឃើញមានសាច់ដុំ។
ការប្រែប្រួលនេះត្រូវបានបង្កឡើងដោយអ័រម៉ូនភេទ ដែលខ្លួនរបស់អ្នកចាប់ផ្តើមផលិតវាច្រើនជាងមុន (អ័រម៉ូនតេស្តូស្តេរ៉ូនចំពោះក្មេងប្រុស និងអ័រម៉ូនអឹសស្ត្រូសែនចំពោះក្មេងស្រី)។
ជាទូទៅ ការពេញវ័យចាប់ផ្តើមនៅចន្លោះអាយុ ៧ ឆ្នាំ ទៅ ១៣ ឆ្នាំចំពោះក្មេងស្រី និងចន្លោះពីអាយុ ៩ ឆ្នាំ ទៅ ១៥ ឆ្នាំចំពោះក្មេងប្រុស ប៉ុន្តែ វាអាចលឿន ឬយឺតជាងនេះ ចំពោះមនុស្សមួយចំនួន។
ជួនកាល អ្នកអាចឆ្លងកាត់អាយុធម្មតានៃការពេញវ័យនេះ ដោយមិនមានសញ្ញាអ្វីទាំងអស់នៃការប្រែប្រួលរាងកាយ។ នេះត្រូវបានគេហៅថា ភាពយឺតយ៉ាវនៃការពេញវ័យ៕ ប្រភព ៖ health