ស្តៅ​អាច​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​

សារព័ត៌មាន​​ Cambodia News​/

សុខភាព​ (០៤ មិថុនា ២០១៤) ៖ ជាតិ​ល្វី​ង​​របស់​​ស្ដៅ​ ​មាន​​ប្រយោជន៏​សម្រាប់​អ្នក​ជំងឺ​នោម​ផ្អែម​រហូត​ដល់​ក្បួន​វេជ្ជ​សាស្រ្ត​បុរាណបាន​យក​ស្ដៅ ​ទៅ​ធ្វើ​ជា​រូប មន្ដ​ព្យា​បាល​ជំងឺ​ទឹក​នោម​ផ្អែម​ទៀត​ផង ។

រូបមន្ដទី១

-យក​ស្ដៅ​ដាំ​ទឹក​ពិសា ឫ​នាំ​យក​ទៅ​ធ្វើ​ជា​អាហារ​ទទួល​ទាន​ក៏​បាន​តែ​ត្រូវ​ទទួល​ទាន​រាល់​ថ្ងៃ​។ អ្នក​នឹង​បាន​ឃើញ​ថាទឹក​នោម​ចាប់​ផ្ដើម​មាន​សភាព​ថ្លា​បន្តិច​ម្ដង​ៗ ហើយ​អាការ​ផ្សេង”​ គ៏​ចាប់​ផ្ដើម​មាន​សភាព​ថ្លា​បន្តិច​ម្ដង​ៗ ហើយ​អាការ​ផ្សេងៗ ក៏​ចាប់​ផ្ដើម​បាត់​បង់​ធូរ​រសាយ​ដែរ។

-វិ​ធី​ដាំ​ទឹក​គឺ​ត្រូវ​ប្រើ​ស្លឹក​ស្ដៅ​ ១​ក្ដាប់​ដោយ​ ជា​មួយ​ទឹក​៣៤​កែវដាំ​ឱ្យ​ពុះ​៥១០​នាទី​​រួច​ទទួល​ទាន​ស្ដៅ​នេះ​មួយ​ថ្ងៃ​៣​ដង​មុន​ពេល​អាហារ​។

រូបមន្ដទី២

-ប្រើ​ស្លឹក​ស្ដៅ​ស្រស់​ ១​គីឡូក្រាម​ ស្លឹក​ក្រូច​សើច​ស្រស់​១​គីឡូ​ក្រាម​វល្លិ៍​បណ្ដូល​ពេជ្រ​ស្រស់​១​គីឡូក្រាម​ ដាក់​ទឹក​ឱ្យ​លិច​ហើយ​ដាំ​ឱ្យ​ពុះ​ប្រមាណ ១០-១៥​នាទី។ចូរ​ទទួល​ទាន​ទឹក​ថ្នាំ​នេះ​ជំនួស​ទឹក​​ ដោយ​ទទួល​ទាន​១​កែវ​រៀង​រាល់​៤​ម៉ោង​ម្ដង​។ពេល​ទឹក​ថ្នាំ​សាប​ត្រូវ​យក​វត្ថុ​ធាតុ​ដើម​ថ្មី​មក​ដាក់​ស្ងោរ។ ទទួល​ទាន​ត្រឹម​តែ​៣​ឆ្នាំង​នឹង​បាន​ឃើញ​លទ្ធ​ផល​ជា​ពុំ​ខាន​។ក្នុង​អំឡុង​ពេល​នេះ​ដែរ​គួរ​ផ្អាក​ទទួល​ទាន​ទឹក​តែ​ កាហ្វេ​អូ​វ៉ាន់​ទីន​ និង​បង្អែម​គ្រប់​ប្រ​ភេទ៕

Cam2

Related Articles

Back to top button
Close
Close