វៀតណាមនឹងប្តឹងទៅតុលាការអន្តរជាតិបើសិនដំណោះស្រាយ នឹងចិនទទួលបរាជ័យ
សារព័ត៌មាន Cambodia News/
វៀតណាម (០៣ មិថុនា ២០១៤) ៖ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំShangri-La Dialogueស្តីពីសន្តិសុខអាស៊ីនៅប្រទេសសិង្ហបុរី រដ្ឋមន្ត្រីការពារជាតិនៃប្រទេសវៀតណាមលោកPhungQuangThanh បានបញ្ជាក់ថា ប្រសិនបើដំណោះស្រាយទ្វេរភាគីដោយសន្តិវិធីរវាងរដ្ឋាភិបាល នៃប្រទេសវៀតណាមនិងប្រទេសចិន មិនអាចបញ្ចាប់ជម្លោះ នៅសមុទ្រចិនខាងត្បួងបាននោះទេ វៀតណាមនឹងប្តឹងទៅតុលាការអន្តរជាតិ ដើម្បីឲ្យតុលាការមួយនេះ ជួយរកយត្តិធម៏ ជាក់ជាមិនខានឡើយ។
សូមបញ្ជាក់ថា កម្តៅនៃជម្លោះដែនទឹកសមុទ្រចិនខាងត្បួងជាមួយប្រទេសវៀតណាម ចាប់ផ្តើមសាយភាយខ្លាំង គឺនៅពេលដែលប្រទេសចិន បានចាប់ផ្តើមប្រតិបត្តិការ ខួងប្រេងនៅតំបន់មានជម្លោះនេះ។
ហើយក្រោយមកក៏ ឈានដល់ការផ្ទុះបាតុកម្មដែលបង្កឡើង ដោយ ជនជាតិវៀតណាម នោះគឺដោយសារតែប្រទេសចិន បាន ធ្វើយុទ្ធនាការ ខួងយកប្រេង នៅតំបន់កោះជម្លោះ ប៉ារ៉ាសែលហើយបានធ្វើឱ្យប្រជាជនវៀតណាម ផ្ទុះកំហឹងយ៉ាងខ្លាំង និងបាននាំគ្នា តវ៉ា រហូត ដល់បង្កឲ្យមានការ ផ្ទុះជាអំពើហិង្សាកើតឡើងរហូតដល់មានការដុតរោងចក្រ បរទេស១៥រោងចក្រ និងជាង១ពាន់រោងចក្រផ្សេងទៀតត្រូវបិទទ្វារ៕