អ៊ីវ៉ា ​បដិសេធ ​ព័ត៌​មាន​ ​ឪពុក​វាយ​ម្តាយ​ក្មេក​ ព្រោះ​ខឹង​មិន​ដណ្ដឹង​ប្រពន្ធ​ថ្មី​ឲ្យ​

សារព័ត៌មាន​​ Cambodia News​/

PISETH-0425aភ្នំ ​ពេញ​ (២៩ ឧសភា ២០១៤) ៖ ថ្មីៗនេះ មានព័ត៌មាន ពីខេត្តកំពង់ស្ពឺមកថា ឪពុក​របស់​តារា​ចម្រៀង​ ក្នុងផលិតកម្ម សាន់ដេ កញ្ញា អ៊ីវ៉ា គឺលោក អ៊ូ ចន្ថា ហៅ អ៊ីវាំង បាន​ខឹង​នឹង​ម្តាយ​ក្មេក​របស់ខ្លួន មិន​ព្រម​ដណ្តឹង​​ប្រពន្ធថ្មី ឲ្យរូបលោក ក៏កើតអំពើហឹង្សាដេញវាយម្ដាយក្មេក ផ្អើលភូមិ ។

ចំ​ពោះ​ព័ត៌មាន​នេះ​បានធ្វើឲ្យមជ្ឈដ្ឋានអ្នកគាំទ្រ និងស្គាល់នាង ព្រមទាំងឪពុក ជាច្រើន មាន​ការភ្ញាក់ផ្អើល និងហួសចិត្តចំពោះដំណឹង នេះគ្រប់ៗគ្នា ខណៈម្ដាយរបស់ អ៊ីវ៉ា ទើប​តែ​ទ​ទួ​ល​មរ​ណៈភាព មិនទាន់បាត់ផ្សែងភ្លើង ផងនោះ។

ក្រោយពីលេចឮព័ត៌មាននេះកញ្ញា អ៊ីវ៉ា បាន​ចេ​ញ​មុ​ខ​ប​ដិ​សេធចោល ចំពោះការលើកឡើងនេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook របស់​នា​ង​​យ៉ាង​ខ្លី​ថា “នាងខ្ញុំ​ អ៊ីវ៉ា​ សូម​បដិ​សេធ​ ចំ​ពោះរឿងព័​ត៌មាន​ ដែលបា​នចុះផ្សា​យថា ​ឪ​ពុក​រ​ប​ស់​ខ្ញុំ​ ​ខឹ​ងម្តាយក្មេក ​មិន​ដណ្តឹ​ង​ប្រ​ព​ន្ធ​ឲ្យ​​​ ដេញវាយផ្អើ​លភូមិ​ មិនមែនជាកា​រពិ​ត​នោះទេ។

គេនៅចាំបានថា កាលពីអំឡុងដើម ខែធ្នូ ឆ្នាំ២០១៣ ម្តាយរបស់តារាចម្រៀងរាងតូច កញ្ញា ឃី​ន​ ស្រីនាថ ហៅ អ៊ីវ៉ា បានទទួលមរណភាព ដោយសារជំងឺ ដែលធ្វើឲ្យនាងឃ្លាតឆ្ងាយពីសិល្បៈ ​មួយ​រ​យៈ​​ ​ដើ​ម្បី​រំ​ងាប់អារម្មណ៍ ​បន្ទាប់​ពីនាង ត្រូ​វមានឈ្មោះ​ថា ជាកូនកំព្រាម្តាយ ៕

Ravuth-527senghou-0219Kosal-0231

Related Articles

Back to top button
Close
Close