កែវ ​ផល្លី​កា​ឪពុក​ហាម​ផ្ដាច់​មិន​ឱ្យ​ថត​កុន​មាន​ឈុត​ស្នេហា​កៀក​កើយ​

Cambodia News

ព័ត៌មាន​កម្សាន្ត​

ភ្នំ​ពេ​ញ​ ៖ ​​ ​ក​ញ្ញា​កែវ​ ​ផ​​ល្លីកា​ ​ដែល​ក្ដាប់តំ​ណែង​​ជា ពិ​​ធីកា​រិ​នី​ដល់​ទៅ​៥ក្នុ​ង​ដៃ​ ​នាពេ​ល​តែ​មួ​យ​ប្រចាំ ទូ​រទ​ស្ស​ន៍ប៉ុ​ស្ដិ៍​លេ​ខ​៣ ​ត្រូ​វឪ​ពុក​ហាម​ដាច់ខាតមិ​ន​ ​ឱ្យ​ថ​ត​ភា​ពយ​​ន្ដណា​ ​ដែ​ល​មា​ន​ឈុ​តឱ​ប​រឹ​ត​ស្និ​ទ្ធ​ស្នា​ល​ឡើ​យ ​។

Cam1ម៉្លោះហើ​យ​ ​ទើ​បមហា​ជ​ន​លើ​កឡើង​ថា​ ​ខ​ណៈដែ​ល​ផ​ល្លី​កា​ ​ឡើ​ង​កូ​ដ​ក្នុ​ង​តំ​ណែ​ង​ជា​ពិ​ធី​ការិ​នី​ ​ប្រ​ហែ​ល​ជាមិ​ន​អា​ច​ងា​ក​ម​ក​ធ្វើ​ជា​តារា​ ​ស​ម្ដែ​ង​បា​ន​ទេ ​បើ​ឪ​ពុ​ក​នា​ង​មា​ន​លក្ខ​ខ​ណ្ឌ​តឹ​ង​រ៉ឹ​ង​បែប​នេះ​ ​ហើ​យ​អ្នក​ដែ​ល​ស្រ​មៃ​ថា​ អា​ច​នៅ​ជិ​ត​កា​យ​ដ៏ស្រ​ស់​ ​រ​ប​ស់​នា​ង ​ក៏​ប្រ​ហែ​លជា​មិ​ន​អា​ចក្លា​យ​ ​ជា​កា​រ​ពិត​ដែ​រ​ ​។​

​ឆ្លើ​យ​ឆ្លង​ជា​មួ​យ​ផ​ល្លី​កា​ ​ក្នុ​ង​ជំនួ​ប​កា​ល​ពីពេ​ល​ថ្មី​ៗ​នេះ ​កែ​វ​ ​ផល្លី​កា​ ​ឱ្យ​ដឹ​ង​ថា​តាំង​ពី​ចូ​ល​ឆ្នាំ​ថ្មី​ម​កនា​ង​ ​ទ​ទួ​ល​បា​នកា​រ​ងា​រ​ថ្មីៗ​ជា​ច្រើ​ន​ ​ស្ទើរ​តែ​រើ​ខ្លួ​នលែ​ង​ ​រួ​ច​ទាំង​កា​រ​ងា​រ​ដើរ​ប​ង្ហា​ញ​ម៉ូដ​ ​ពិ​ធី​ការិ​នី​ ​និ​ង​ថត​ស្ប៉​ត​ពា​ណិជ្ជ​ក​ម្ម​ឱ្យ​ ប​ណ្ដា​ក្រុ​មហ៊ុន​នា​នា​ ​។

ដូ​​​ច្នេះហើ​យ​នា​ង​យល់​ថា​ ​ឆ្នាំ​នេះ​មាន​យី​អ៊ុ​ន​គ្រាន់​បើ​ ​បូ​ករួ​ម​នឹ​ង​ការ​ងា​រ​ឡើ​ង​ច្រៀង​ តា​ម​ស្ថានី​យ​ទូ​រ​ទស្សន៍​ក៏មា​ន ឱ​កា​សញឹក ​ញា​ប់​ ហើ​យ​សុ​ទ្ធ​តែកន្លែ​ង​ធំ​ៗមា​ន​អ្ន​ក​គាំ​ទ្រ​ច្រើន​ ។​ ​ខ​ណៈ​ទី​ផ្សា​​រ​ការ​ងា​​រ​សិល្បៈ​​​​ រ​​​​​ប​​​ស់​​នា​​ង​​មា​​​ន​ភាព​​​ស្ទុះ​ឡើ​​​​​ង ​​ផ​ល្លី​​កា​​​នៅ​​​តែ​​​ព​​ង្រឹ​​​ង​​ស​​​ម​ត្ថ​​​ភា​​​​ព​ប​​​ន្ថែ​ម​ទៀ​ត ដើ​ម្បី​កុំ​ឱ្យ​ធ្លាក់​ចុះ​វិ​ញ​ ​ព្រោះ​នា​ង​ចា​ត់​​ទុក​ថា​អ្ន​ក​សិ​ល្បៈ​មិ​ន​មែ​ន​ចេះតែ​ ​អា​ច​ឡើ​ង​កូ​ដបា​ន​ស្រួ​ល​ៗ​ ​ទេ​ ។​ ​នា​ង​យ​ល់​ថា ​ជា​សំ​ណា​ង​ហើ​យដែ​ល​នា​ង​អា​ចធ្វើ​ឱ្យ​ ​គេ​ចាប់​អា​រ​ម្ម​ណ៍​ពេល​ដែ​ល​ ​នា​ងប្រ​ឡូ​ក​ ទើ​ប​តែ​បា​ន​ប៉ុ​ន្មាន​ឆ្នាំ​ប៉ុ​ណ្ណោះ​ ​។​

អ​តី​ត​ហ្វ្រេ​ស៊ីហ្គើ​ល​ ​ធ្លា​ក់​ពី​កា​រប្រ​កួ​ត​ជុំ​ ​ផ្ដា​ច់ព្រ័​ត្រ​កា​ល​ពី​ឆ្នាំ​២០​០​៧​រូ​ប​នេះ​លើក​ឡើ​ង​ថា​ ​ឥ​ឡូវ​នា​ង​កំ​ពុង​តែ​វ​ក់​វី​ជា​មួយ​ ​កា​រ​ងា​រ​ពិ​ធីកា​រិ​នី​ច្រើ​នស​ន្ធឹ​ក​ ​ក្រោ​យ​ពីមិ​ត្ដ​ភ​ក្ដិ​រប​ស់​នា​ង​ ​ជាច្រើ​ន​ងា​ក​ទៅ​នៅ​ទូរ​ទ​ស្ស​ន៍​ ​M​Y​TV​ ​គឺ​នា​ង​រ៉ា​ប់​រង​ច្រើ​ន​ ​តែ​នា​ង​មិន​ធុ​ញ​ទ្រា​ន់​ទេ​ ​ព្រោះនោះ​ជា​កា​រ​ងា​រ​ ​ដែ​ល​នាង​ពេ​ញ​ចិ​ត្ដ​ ​និ​ងមិ​ន​លំ​បា​កដូ​ច​កា​ល​ ​ពី​ទើ​បតែ​ធ្វើ​ដំ​បូ​ងឡើ​យ​ ​។​

​ជុំ​វិញ​រឿ​ង​ឪ​ពុ​កហា​ម​ ​មិ​ន​ឱ្យថ​ត​រឿ​ង​ណា​មា​ន​ឈុ​តឱ​ប​ ​រឹ​ត​ជា​មួ​យ​តួប្រុ​ស​នោះ​ ​កែ​វ​ ផ​ល្លី​កា​ ​ទ​ទួ​លស្គា​ល់​ថា​ ​«​នោះ​ជារឿ​ង​ដែ​ល​នា​ង​ខ្ញុំ​ ​ពិ​បាក​ក្នុ​ង​កា​រ​ទ​ទួល​សំ​ណើ​ ​ថ​តភា​ព​យ​ន្ដ​ ​ព្រោះខ្សែ​ភា​ព​យ​ន្ដមា​ន​ឈុ​ត​ឆា​ក​ច្រើ​នណា​ស់​ ​ហើ​យ​ចៀស​មិ​ន​ផុ​ត​ទេ​ ​ឈុ​ត​ស្នេហា​ឱ​ប​ថើ​ប​ ​។ ​ប៉ុ​ន្ដែ​ប៉ា​រ​ប​ស់នា​ង​ខ្ញុំ​ ​មិ​ន​ទទួ​ល​ជា​ដា​ច់​ខា​ត ​បើ​ទោះ​ជា​មា​ន​ត​ម្លៃ​សម្ដែ​ង​ថ្លៃ​ ​ក៏​មិ​ន​ទទួ​ល​ដែ​រ​ ​ត្រឹម​តែ​កា​រ​ងា​រដើ​រ​ប​ង្ហា​ញម៉ូ​ដ​ ​ច្រៀង​តា​ម​ទូរ​ទ​ស្ស​ន៍​ គឺ​ល្ម​ម​គ្រ​ប់​គ្រា​ន់​ស​ម្រាប់​ខ្ញុំ​ហើ​យ​ ​។​ អ៊ី​ចឹង​ហើយ​ទើបមួ​យរ​យៈ​នេះ​ គេ​ទា​ក់​ទង​ច្រើ​ន​រឿ​ង​ថ​ត​កុ​ន​ ​តែ​នាង​ខ្ញុំ​ស្ទា​ក់​ស្ទើ​រ​ណា​ស់​ ​ព្រោះតែ​មិ​ន​ច​ង់​ឱ្យខុ​ស​ពា​ក្យ​ប៉ា​ ​។​

ទ​ទួ​ល​បា​ន​កា​រ​ងា​រម​ក​ដ​ល់​ ​ពេ​ល​នេះ​មិ​ន​មែន​ជា​រឿ​ង​ងា​យ​ ​ស្រួ​ល​ទេ​ ​តាម​តែ​ប៉ា​រ​ប​ស់​ខ្ញុំ​គា​ត់​មិន​ឱ្យ​ប្រ​ឡូ​ក​ទេ​ ​តែម៉ា​ក់​ចូ​ល​ចិ​ត្ដ​សិ​ល្បៈ​ជួ​យ​ជំ​រុញ​ ​កុំ​អី​ប្រ​ហែ​ល​ជា​នាង​ខ្ញុំ​ ​គ្មា​ន​មុ​ខ​មា​ត់​មក​ដ​ល់​ ​ពេ​ល​នេះ​ឡើ​យ»​។​ ​ថ្វី​​​ ​​​បើ​មិន​រ​ក​កា​រ​ចា​ប់​ ​អា​រ​ម្ម​ណ៍​ពីទ​ស្ស​និ​ក​ជ​ន​ ​តា​ម​រ​យៈកា​​រស​ម្ដែ​ង​ក្នុ​ង​ខ្សែ​ភា​ព​យ​ន្ដ​ ​តែផ​ល្លី​កា​ ​កា​ន់​តំណែ​ង​ពិ​ធី​កា​រិ​នី​ ​ច្រើ​នក​ម្ម​វិ​ធី​គឺ​វា​ស​មល្ម​ម​ហើ​យ​ ​ស​ម្រា​ប់​នាង​ ​៕​ ស.រ

Cam9Cam5Cam4

Related Articles

Back to top button
Close
Close