ជីជី ហ៊ឺ​ហា​ក្រោយ​ប្តូរ​ឡាន​ថ្មី​

ភ្នំ​ពេញ ៖ ថ្មីៗ​នេះ​គេ​​​ឃើញ​​​ជីជី  ដើរ​លេង​សប្បាយ ដោយ​មិន​ខ្វល់​ខ្វាយ ហើយនា​ង​បាន​ប្តូរមក​ជិះ​ឡានMini Cooper ដែល​នាំ​ឱ្យ​គេសង្ស័យថា នាង​មាន អ្នក​ជំនួយ​ថ្មី​ទៀត​ហើយ បន្ទាប់ពី​មាន​ព័ត៌​ធ្លាយ​​ចេញ​​ពី​​រង្វង់​​សិល្បៈ ថា ពោះ​​ម៉ាយ​​រូប​​សង្ហា​​ម្នាក់ ដែល​​ធ្លាប់​​តាម​​ការពារ​​​នាង​ យ៉ាង​​កៀក​​កិត ស្និទ្ធ​​ស្នាល បាន​​ដក​​កាយ​​ដក​​ចិត្ត​​ពី​នាង​។

K-0169នៅពេលនេះ ពិធីការិនីពេជ្រ សូលីដា ហៅជីជី មិនមានខ្នងបង្អែកសំខាន់ដូចមុនទៀតទេ ក្នុង​មុខ​របរសិល្បៈ របស់នាង ក៏ប៉ុន្តែ ដោយសារនាងបានឈររឹងមាំហើយ នោះ ការ​ដក​ខ្លួន​របស់​ពោះ​ម៉ាយម្នាក់នោះ មិនផ្តល់ផលរមាស់អ្វីដល់នាងឡើយ ផ្ទុយទៅវិញ គេ​ឃើញ​នាង​បែរ​ជា​ស្រស់ស្រាយជាងមុន ច្រើនជាងការខូចចិត្ត។

យ៉ាងណា​ក៏ដោយ​ នាពេល-​ កន្លង​ទៅថ្មី​ៗនេះ គេ​ឃើញ​នា​ងប​ង្ហោះសារ​ខូច​ចិត្ត​តា​មប​ណ្តាញស​ង្គ​មហ្វេសប៊ុក​ រៀបរា​ប់ពី​ស្នេហា ​ដល់​ទីបញ្ចប់។ ប​ន្ទាប់​មក ​សក​ម្មភា​ពជាច្រើ​នបង្ហាញថា​ ​នាងបា​ន​វិលរ​កជី​វិតដ៏​ស្រស់ស្រា​យ រ​បស់​នាងជា​ធម្មតាវិញ។​

អ្នកស្និទ្ធនឹងជីជី បានឱ្យដឹងថា គ្រាន់តែពោះម៉ាយដកខ្លួនបាត់មិនបានប៉ុន្មានផង ជីជី បាន​ទិញ​រថយន្ត​ថ្មីម៉ាកមីនី គូភើរ (Mini Cooper) មួយគ្រឿង ពណ៌ផ្កាឈូក មិនតិច​ជាង ២ម៉ឺនដុល្លារ ដោយ​មិន​បានលក់ឡាន Prius ដែលនាងកំពុងជិះទេ។

ប្រភពដដែលនិយាយថា ជីជី សម្បូរប្រាក់ចាយណាស់ មួយរយៈនេះ ដែល ប្រហែល​មក​ពី​នាង​មានការងារសិល្បៈកាន់តែច្រើន ហើយមួយផ្នែកទៀត ក៏អាចមក​ពីនាងមាន​មនុស្ស​ថ្មី​ជួយរ៉ាប់រងចំណាយផងដែរ។ ក្រៅពីទិញ រថយន្តថ្មី ជីជី ឧស្សាហ៍ដើរទិញអីវ៉ាន់ ហើយ​ចាយ​លុយដូចក្រដាស។

យ៉ាងណាក៏ដោយ គេមិនទាន់​ដឹងច្បាស់ទេថា អ្នកនៅពីក្រោយ ភាព​សម្បូរ​សប្បាយ​របស់​ជីជី ​គឺជាអ្ន​កណា។ ​ជីជី តែងនិ​យាយថា​ ប​ងស្រី​របស់នា​ង ​គឺនាងពេ​ជ្រ សិរី​រ័ត្ន ​ដែលកំ​ពុង​ល្បី​ពពោះ​កូន​ទី២ ជា​មួយ​បុរស​​អ្នក​មាន​​ម្នាក់ ជាអ្ន​កទំនុកប​ម្រុងរូ​បនាង។

ប៉ុន្តែ មិ​ត្តភក្តិ​ក្បែរខ្លួ​ននា​ង លើកឡើ​ងថា​ ចាយលុ​យប​ងស្រី ប្រ​ហែល មិន​ស្រួល​ដូច​ចាយ​លុយ​សង្សារ​ថ្មីទេ​។ ស​ង្សារថ្មីថ្មោ​ង រមែ​ង ពូ​កែផ្គា​ប់ផ្គុ​នមិន​ឱ្យទាស់ចិ​ត្ត។

គួ​ររំលឹកថា​ ជីជី ​ក៏ធ្លា​ប់ត្រូវ​គេផ្គូផ្គងជា​មួយនឹង​ឧកញ៉ា ម្នា​ក់ផង​ដែរ ហើ​យគេធ្លាប់ចោទ​នាង និង​បង​ស្រីថា ស្រ​លាញ់ ​បុរស​តែម្នាក់។ ​រឿងនេះ​ បានស្ង​ប់ស្ងាត់ទៅ​វិញ ក្រោ​យ​ពី​​នាង និងប​ងស្រីបានបដិសេធ។ ​

ជីជី ​ប្រាប់ថា ​នាងមិ​នចង់ដើ​រតាម ​ជីវិតរ​បស់បងស្រី​នាង ដែ​លគេ​ដឹងថា​ មាន​ស្នេហា​អាថ៌​កំ​បាំង​ និ​ងរ​ស់នៅមិនបើ​ក​ចំ​ហ​នោះទេ។​ ដូច្នេះ ​គេសង្ឃឹមថា​ ថ្ងៃ​ណាមួយ ​ជីជី នឹង​បង្ហាញ​មុខ​បុរស​ម្ចាស់​ស្នេហ៍ដែ​លនា​ងលាក់ទុ​កក្នុ​ងបេះដូងមិនខាន ៕​ ស.រ/Cambodia News

1150248_624804907540247_284497330_nPISETH-0381

Related Articles

Back to top button
Close
Close