តារាចម្រៀង នាង ឃិត សំ​ម៉ាលី​ស សម្ញែង​ភាព​ស៊ិ​ច​ស៊ី ផ្គើន​អ្នក​រិះគន់

សារព័ត៌មាន​យុវវ័យថ្មី​/

ភ្នំ​ពេញ​ (២២ សីហា ២០១៤) ៖ បើទោះជា​កន្លងមក តារាចម្រៀង​ស្រី សាច់​សខ្ចី សម្បូរ​មន្ត​ស្នេហ៍ របស់​ផលិតកម្ម ដាយ​មេន ( Diamond ) នាង ឃិត សំ​ម៉ាលី​ស ធ្លាប់​ទទួលរង​នូវ​ការរិះគន់ យ៉ាង​ចាស់ដៃ​ពី សំណាក់​មហាជន ពាក់ព័ន្ធ​ទៅនឹង​ការ ស្លៀកពាក់​ស៊ិ​ច​ស៊ី បញ្ចេញ​គល់​សុដន់ ជ្រុល​ហួសហេតុ លែង​ជា​លក្ខណៈ​អ្នកសិល្បៈ​ខ្មែរ យ៉ាងណាក៏ដោយ ក៏​នាង​ហាក់​មិន​ចាប់អារម្មណ៍ និង​គិត​ទៅលើ​រឿង​នោះ ឡើយ​។ 

​ជាការ​ឆ្លើយតប តារាចម្រៀង​ដើមទ្រូង​ធំ ទ្រលុកទ្រលន់​រូបនេះ បាន​បន្ត​បញ្ចេញ​រូបភាព ស៊ិ​ច​ស៊ី​ជាច្រើន​សន្លឹក បន្ថែមទៀត អោយ​សាធារណជន បានឃើញ តាមរយៈ​បណ្តាញ ទំនាក់ទំនង​សង្គម Facebook របស់​នាង ។​

​តាមរយៈ​រូបថត​ស៊ិ​ច​ស៊ី ស្ទើរតែ​ចេញ​សុដន់ ទាំងមូល ជាច្រើន​សន្លឹក ដែល​នាង ឃិត សំ​ម៉ាលី​ស បាន​បង្ហោះ​នៅលើ​បណ្តាញ ទំនាក់ទំនង​សង្គម Facebook អោយ​មហាជន បានឃើញ​ជា​បន្តបន្ទាប់​នោះ គេ​មិនសូវ​ឃើញ​មាន មតិ​រិះគន់ វាយប្រហារ ផ្ទុះឡើង​នោះទេ តែ​បែរ​ជាមាន​លិចឡើង នូវ​មតិ​គាំទ្រ​សរសើរ ពី​អ្នក​និយម​លេង Facebook ជា​ហូរហែរ​ទៅវិញ​។​

​មតិ​ភាគច្រើន បានលើកឡើង សរសើរ​មិន​ដាច់​ពី​មាត់ ទៅលើ​សម្រស់​ដើមទ្រូង​ដ៏​ស៊ិ​ច​ស៊ី គួរអោយ​ខ្នាញ់​របស់​នាង ជាមួយនឹង​មតិ​សម្តែង ការភ្ញាក់ផ្អើល​ផងដែរ នៅពេល​ឃើញ​នាង ឃិត សំ​ម៉ាលី​ស ហ៊ាន​ព្រលែង​ខ្លួន ដល់​ថ្នាក់​នេះ ។​

​គេ​មិនទាន់​ដឹងថា ការ​ព្រលែង​ភាព​ស៊ិ​ច​ស៊ី របស់​ម្ចាស់​បទ “ Baby បង​ជាស​ង្សា​អូន ” នាង ឃិត សំ​ម៉ាលី​ស ក្នុង​គោលបំណង ទាញយក​ប្រជាប្រិយភាព ពី​មហាជន ឬក៏​យ៉ាងណា​នោះទេ ខណៈ​កន្លងមក មាន​តារា​ខ្មែរ​មួយចំនួន តែងតែ​ចាប់យក​នូវ សកម្មភាព​បែបនេះ ជា​ថ្នូរ​នឹង​ការគាំទ្រ ពី​ទស្សនិកជន​៕

Khmer

​    ​​

Related Articles

Back to top button
Close
Close