សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ
សារព័ត៌មាន Cambodia News/
សុខភាព (២៦ ឧសភា ២០១៤) ៖ បើយោងតាមការសិក្សាថ្មីៗនេះ បានបង្ហាញថា ការបរិភោគសាច់ឆ្កែអាចបង្កឲ្យឆ្លងមេរោគ អាឡែហ្ស៊ី, ជម្ងឺហឺត, ពិបាកដកដង្ហើម, កន្ទួលសើរស្បែក, រលាកពេកខ្លួន, មានបញ្ហាសក់, ផ្សិតនៅជាប់សួត, ដង្កូវប៉ារាសិតជាដើម ជម្ងឺទាំងនេះអាចធ្វើឲ្យអ្នកទន់ខ្សោយទៅៗ រហូតដល់បាត់បង់ជីវិត។
ជាញឹកញាប់មេរោគទាំងនោះត្រូវបានគេរកឃើញនៅក្នុងសាច់ឆ្កែ ចៀម និងសត្វក្នុងស្រុកផ្សេងទៀត។ បើទោះជាអត្រានៃជម្ងឺនេះពុំមានការរាត្បាតខ្ពស់ ប៉ុន្តែផលវិបាក អាចបណ្តោលឲ្យមនុស្សស្លាប់បាន។
ដល់ពេលនេះមិនមានថ្នាំព្យាបាលជម្ងឺឆ្កួតនៅឡើយ ហើយមេរោគនេះទៀតសោធន៍ តែងតែលាក់ខ្លួននៅក្នុងទឹកមាត់របស់សត្វឆ្កែ និងសត្វឆ្មា។ ដូច្នេះការបរិភោគអាហារដែលធ្វើពីសាច់ឆ្កែ ដោយមិនបានចម្អិនឲ្យបានត្រឹមត្រូវអាចបង្កឲ្យមាន ជម្ងឺឆ្លងយ៉ាងសាហារបំផុត៕