មេ​ដឹក​នាំ ​ក្រុម​ប្រឆំាង ​ត្រូវ​បាន​យោធា​ ចាប់​ខ្លួន​

សារព័ត៌មាន​ Cambodia News/

​ថៃ (២៦ ឧសភា ២០១៤)  ៖ យោងតាមគេហទំព័រ INN របស់ថៃ ចេញផ្សាយនៅថ្ងៃចន្ទ ទី២៦ ខែឧសភា នេះ​ បាន​ឲ្យ​ដឹង​ថា មេដឹកនាំប្រឆំាងរដ្ឋាភិបាលថៃ លោក ស៊ូថេប និងបក្ខពួក ត្រូ​វ​បា​ន​យោធា​បញ្ជូនខ្លួន ទៅកាន់ នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ដើម្បីកា​ត់​ទោ​ស​ទៅ​តា​​ម​ផ្លូ​វ​ច្បា​ប់ ។

គណៈកម្មការសន្តិសុខជាតិ ដែលដឹកនាំដោយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់ អូឆា មេ​ប​ញ្ជា​​កា​រ​ក​ង​ទ័ពជើង គោក និងជាមេដឹកនាំការធ្វើរដ្ឋប្រហារ បានសម្រេចបញ្ជូនមេដឹកនាំ ក្រុ​ម​​ប្រ​ឆំា​ង​រ​ដ្ឋា​ភិ​បា​​ល​ ដែលដឹកនាំ ដោយ លោក ស៊ូថេប ថងស៊ូបាន និងបក្ខពួកផ្សេងទៀត ទៅ​​កា​ន់​នា​យ​ក​ដ្ឋា​​ន ​(​DSI) ដើម្បីកាត់ទោស ទៅ តាមផ្លូវច្បាប់ បន្ទាប់ពីយោធាចាប់ឃុំខ្លួន ពួក​គេ​​អ​ស់​រ​​យៈ​ពេ​ល​ប៉ុ​ន្មា​ន​ថ្ងៃម​ក​នេះ​ ​។

គួរបញ្ជាក់ផងដែរថា ក្រុមមេដឹកនាំ ប្រឆំាងរដ្ឋាភិបាលខាងលើ ត្រូវបានតុលាការក្រុងបាងកក ចោទប្រកាន់ ពីបទ ក្បត់ជាតិ និងចេញដីកាចាប់ខ្លួន បន្ទាប់ពីក្រុមទំាងនេះ បា​​ន​ស​ម្រុ​ក​ចូ​លកា​​ន់កា​​ប់ទីតំាងរាជការទូទំាង ក្រុងបាងកក កាលពីពេលកន្លងទៅនេះ ៕

T-0393

Related Articles

Back to top button
Close
Close