ប៉ះ​ទង្គិច​ខាង​សាស​នា​នៅ​ឥណ្ឌា ​ស្លាប់​ ៣​នាក់​

សារព័ត៌មាន​​ Cambodia News/

​ឥណ្ឌា (១៥ ឧសភា ២០១៤) ៖ មនុស្ស​៣​នាក់​បាត់បង់​ជីវិត​ បន្ទាប់​ពីប៉ូលិស​បើក​ការ​បាញ់ប្រហារ​​ដើម្បី​បំបែក​ការ​ប៉ះទង្គិច​ខាង​សាសនា ​នៅ​ភាគ​ខាងត្បូង​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០១៤ ​។​

​អំពើ​ហិង្សា​បាន​កើតឡើង​នៅ​ស្រុក​ Hyderabad​ រដ្ឋធានី​ Andhra​ Pradesh​ ដែល​ក្រុម​មូ​ស្លី​ម​ដណ្តើម​កាន់កាប់​។​

​បញ្ហា​បាន​កើតឡើង​ក្រោយ​មាន​មនុស្ស​ វាយប្រហារ​ទៅ​លើ​ផ្ទះ​អ្នកស្រុក​ និង​ហាង​លក់ទំនិញ​ផ្សេងៗ​របស់​ជនជាតិ​ដើម​ដែល​មាន​សាសនា​ផ្សេង​មួយ​និង​ ក្រោយ​មាន​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​ថា​ ទង់សាសនា​របស់​ពួក​គេ​ត្រូវ​គេ​ដុត​នោះ​។​

មេបញ្ជាការ​ប៉ូលិស​ក្នុង​តំបន់​ឈ្មោះ ​ Anand​ បាន​និយាយ​ថា​ កម្លាំង​សន្តិសុខ​បាន​ប្រកាស​បម្រាម​គោចរ​នៅ​តំបន់​នោះ​ ហើយ​ស្ថានការណ៍​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​។​ លោក​បន្ត​ថា​ សមត្ថកិច្ច​ដើម​ឡើយ​ព្យាយាម​បំបែក​ស្ថានការណ៍​ដោយ​ប្រើ​ដំបង​ឆក់​ ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព​ ហើយ​បន្ទាប់​មក​ក៏​បើក​ការ​បាញ់​ដើម្បី​បំបែក​ក្រុម​ដែល​ប៉ះទង្គិច​គ្នា​នោះ ​តែ​ម្តង​។​

​អំពើ​ហិង្សា​កើតឡើង​ ខណៈ​ដែល​ឥណ្ឌា​កំពុង​ទន្ទឹងរង់ចាំ​លទ្ធផល​បោះ​ឆ្នោត​ដែល​នឹង​ចេញ​ប្រកាស​នៅ​ ថ្ងៃ​សៅរ៍​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​មួយ​ទ្រង់ទ្រាយ​ធំ​ និង​យូរ​បំផុត​ក្នុង​ពិភពលោក​។​ គណបក្ស​ Bharatiya​ Janata​ Party​ (BJP)​ ដែល​ដឹកនាំ​ដោយ​អ្នក​កាន់សាសនា​ហិណ្ឌូ​ លោក​ Narendra​ Modi​ ត្រូវ​បាន​រំពឹង​ថា​ នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ​  ៕

india-police-hyderabad-data-600x399

Related Articles

Back to top button
Close
Close