​ផ្ទុះ​អណ្តូង​រ៉ែ​ធ្យូង ​ថ្ម​នៅ​តួក​គី​ ស្លាប់ ​និង​រ​បួស ​ជាង ​៤០០​នាក់​

សារព័ត៌មាន​​ Cambodia News/

តួកគី (១៤ ឧសភា ២០១៤) ៖ យ៉ាងហោចណាស់ កម្មករអណ្តូង រ៉ែចំនួន ១៦៦នាក់ បានស្លាប់ និង៧៥នាក់ រងរបួស និងជាង ២០០នាក់ ផ្សេងទៀត កំពុងជាប់នៅខាង ក្នុងអណ្តូង ក្រោយ​ឧ​បទ្ទវហេតុ ផ្ទុះអណ្តូងរ៉ែមួយ បាន​កើតឡើង នៅខេត្ត ម៉ានីសា ភាគខាងលិចប្រទេស តួកគី កាល​ពីម្សិលមិញ ។

ប្រធានគ្រ​ប់​គ្រ​ង​ គ្រោះម​ហន្តរា​យ និ​ងស​ង្រ្គោះប​ន្ទាន់រ​ប​ស់​តួក​គី​ ​បា​ន​និ​យា​យ​នៅ​ក្នុ​ង​សេច​ក្តី​ថ្លែង​​​​ការ​ណ៍​​​​ថា​ ​ការ​ផ្ទុះនោះបា​នកើ​តឡើ​ង នៅ​កន្លែង​ជី​កយ​ករ៉ែ​ឯក​ជន មួយ​កន្លែ​​ង​នៅស្រុ​ក​ ​សូ​ម៉ា​ រ​ប​ស់​ខេ​ត្ត​ ​ម៉ា​នី​សា​។​

ចំ​ណែ​កខា​ង​ក្រុ​ម​ហ៊ុ​ន​ជី​កយ​ក​រ៉ែ​ ​ដែ​ល​ជា​ប្រ​តិ​បត្តិ​ក​​រអ​​ណ្តូ​ងរ៉ែ​នោះ​ ​ក៏​បា​នចេ​ញ​សេ​ចក្តី​ថ្លែ​ងកា​រ​​ណ៍​​ប​​ញ្ជា​ក់​ពីគ្រោះ​ថ្នាក់នេះ​ផងដែរ​ ប៉ុ​ន្តែ​​មិន​បា​ន​ផ្ត​ល់​ចំ​នួ​ន​ពិ​ត​ប្រាក​ដ​នៃ​កម្មក​​រ​​​ដែ​លជាប់​ក្នុង​​​អ​ណ្តូ​ង​រ៉ែ​​នេះ​​ នោះទេ ​។

រ​បា​យ​កា​រ​ណ៍ពា​ក់​ព័ន្ធ​នឹងការផ្ទុះបា​ន​បង្ហាញថា​ភ្លើ​ងបា​នឆាបឆេះប​ន្ទាប់​ពីកា​រផ្ទុះដែ​លបង្កឡើ​ង ​ដោយកំ​ហុស​អគ្គិសនី។​ ក​ម្មករ​ជិត ​៦០០​នាក់ ​ធ្វើការ​នៅខា​ងក្នុ​ង​អណ្តូង​រ៉ែនេះ​​ហើយខ​ណៈ​ពេល​​ ដែលក​ម្មករកំ​ពុងផ្លា​ស់ប្តូ​រវេន​ធ្វើកា​រនោះ ​ក៏កើ​តឡើ​ងក​រណីផ្ទុះនេះ​តែម្ត​ង ជា​មួ​យគ្នានោះ​ដែរ ​មា​ន​កម្មករ​ត្រឹម​តែ ២​៨០នា​ក់ប៉ុ​ណ្ណោះ​ ​ដែ​ល​មា​នសំណាង​រត់គេ​ចខ្លួនបាន ៕​

Hong-0193

Related Articles

Back to top button
Close
Close