លោកស្រី យីងឡាក់ ត្រូវបានតុលាការបង្កាប់ឲ្យចុះចេញពីតំណែង
សារព័ត៌មាន Cambodia News/
ថៃ (០៧ ឧសភា ២០១៤ ) ៖ នៅថ្ងៃទី០៧ ខែឧសភា នេះ លោកស្រី យីងឡាក់ នាយករដ្ឋមន្ត្រីដែលជាប្អូនស្រីបង្កើត អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ត្រូវបានបណ្ដេញចេញពីអំណាច ជាមួយនិងគណៈរដ្ឋមន្ត្រីរបស់លោកស្រីចំនួន ៩រូប ដោយតុលាការធម្មនុញ្ញ ចំពេលស្ថានការណ៍នៅក្រុងបាងកក កំពុងធ្វើដំណើរឆ្លងកាត់អន្តរកាលមួយឆ្ពោះទៅរកការបោះឆ្នោត សាជាថ្មីឡើងវិញ នៅខែ២០ ខែកក្កដា។
យោងតាម កាសែតថៃ The Nation ការប្រជុំដកលោកស្រី យីងឡាក់ នៅឯតុលាការរដ្ឋធម្មនុញ្ញថៃ ដោយមានសំឡេងឯកច្ឆ័ន្ទ សម្រចឲ្យលោកស្រី យីងឡាក់ និង រដ្ឋមន្ត្រីរបស់លោកស្រី ចាកចេញពីតំណែង ប៉ុន្តែបង្គាប់ឲ្យគណៈរដ្ឋមន្ត្រីរបស់លោកស្រី បន្តដឹកនាំរដ្ឋាភិបាល រហូតមានរដ្ឋាភិបាលថ្មី កើតឡើងនៅរយៈពេល ៧ថ្ងៃខាងមុខនេះ។
ដើមចមដែល ធ្វើឲ្យលោកស្រីយីងឡាក់របូតអំណាច គឺបណ្ដាលមកពីលោកស្រី ផ្ទេរតំណែងប្រធានក្រុមប្រឹក្សាសន្តិសុខជាតិថៃ ដោយមិនឆ្លងកាត់ការយល់ស្របពីព្រឹទ្ធសភា ខណៈលោកស្រីគ្រាន់តែជានាយករដ្ឋមន្ត្រីចាំផ្ទះ ប៉ុន្តែលោកស្រី បានបដិសេធថា លោកស្រី មិនបានបំពានរដ្ឋធម្មនុញ្ញឡើយ៕