អ្នកភូមិបឹងកក់ ២នាក់សន្លប់ពេលប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ច
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ មេសា ២០១៤) ៖ នៅថ្ងៃទី២៥ ខែមេសា នេះតំណាងអ្នកភូមិបឹងកក់ ពីរនាក់បានសន្លប់នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នា និងអាជ្ញាធ ខណៈដែលពួកគេព្យាយាមចូលទៅក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ ដើម្បីតាមដានសវនាការលើករណីលោកវន់ ពៅ និងជនជាប់ចោទ២២នាក់ទៀត ។
គួរបញ្ជាក់ថា ក្រៅពីវត្តមានរបស់ក្រុមអ្នកគាំទ្ររាប់រយនាក់ ដែលចូលរួមតវ៉ាឲ្យតុលាការជនជាប់ចោទទាំង ២៣នាក់ យើងសង្កេតឃើញវត្តមានរបស់អ្នកស្រីមូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចូលរួមលើកទឹកចិត្តអ្នកតវ៉ាដោះលែង ជនជាប់ចោទទាំង២៣នាក់។ ព័ត៌មានបន្ថែមគេហទំព័រវាយោFM នឹងផ្សាយជូននៅពេលក្រោយ៕