ក្រុមHackersកម្ពុជា លួចវេបសាយកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ មេសា ២០១៤) ៖ ក្រុមHackers រឺ Anonymous បានលួចវេបសាយកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈហើយ កាលពីយប់មិញនេះ។ នៅក្នុងទំព័រហ្វេសប៊ុកដែលមានឈ្មោះថា Anonymous Cambodia បានបង្ហោះសារនៅម៉ោងប្រមាណ១២យប់ ឈានចូលថ្ងៃទី២៥ ខែមេសា ថា ទិន្នន័យរបស់វេបសាយកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានលួច http://pfm.gov.kh/ ។ សារនេះបានប្រាប់អោយដឹងក្រោយពី Anonymous Cambodia បានព្រមានដោយនិយាយថា ”យើងនឹងលុប Data File ទាំងអស់ដើម្បីជាការព្រមាន”។
Anonymous Cambodia បានសរសេរបន្តថា We are Anonymous. ពួកពុករលួយខ្លាចយើង ពួកស្មោះត្រង់គាំទ្រយើង ពួក អ្នកតស៊ូចូលរួម ជាមួយយើង ពួកយើងមិនអភ័យទោស ពួកយើងមិនបំភ្លេចចោល អ្នកគួរតែរំពឹងនូវការមកដល់របស់ពួកយើង៕