កោសខ្យល់ញឹកញាប់អាចប្រឈមនឹងបញ្ហាសុខភាព
សារព័ត៌មាន Cambodia News/
សុខភាព (២១ មេសា ២០១៤) ៖ ប្រជាជន ខ្មែរតែងតែកោសខ្យល់នៅពេលដែលពួកគាត់មានបញ្ហាមិនស្រួលនៅក្នុង រាងកាយដូចជាវិលមុខ អស់កម្លាំង ក្តៅខ្លួន ឈឺក្បាល ចង់ក្អួតចង្អោ ងងឹតមុខ ចុកពោះ ខ្យល់ ដើរមិនស្រួល ឬក៏កោសខ្យល់នៅពេលស្រវឹងជោកជាំជាដើម ។
ប៉ុន្តែបើសិនជាអាការនេះចេះតែមិនស្រួលជាញឹកញាប់ហើយការកោសខ្យល់ នេះក៏តែងតែធ្វើជាប្រចាំដែរនោះគឺវាមិនមែនជារឿងល្អសម្រាប់លោកអ្នក នោះទេបើនិយាយទៅដល់រាងកាយមិនស្រួលនេះតែងតែកើតឡើងជាញឹកញាប់ដែល វាអាចមានជាប់ទាក់ទងទៅនឹងជំងឺផ្លូវចិត្តមួយចំនួនផងដែរ។
យោងតាមឯកសារនិងការសិក្សាស្រាវជ្រាវមួយចំនួនបានឱ្យដឹងថាអាការដែល បណ្តាលឱ្យលោកអ្នកឈានទៅដល់ការកោសខ្យល់នេះគឺវាមានទំនាក់ទំនងទៅនឹង ជំងឺថប់អារម្មណ៍ ហើយក៏ឈានដល់ការកោសខ្យល់ញឹកញាប់ ប៉ុន្តែនៅពេលដែលទទួលបានការព្យាបាលជំងឺថប់អារម្មណ៍នេះហើយ ការកោសខ្យល់នោះក៏លែងមានទៀតដែរ ។ ដូច្នេះហើយផបហ្សូន អាស៊ីយើងអាចសន្និដ្ឋានបានថាការកោសខ្យល់ញឹកញាប់កើតឡើងគឺដោយសារតែ លោកអ្នកមានជំងឺថប់អារម្មណ៍។
អ្នកឯកទេសបានបន្ថែមឱ្យដឹងទៀតថាការកោសខ្យល់ពិតជាធ្វើឱ្យលោកអ្នក បានធូរស្បើយពិតមែនប៉ុន្តែវាក៏មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ បើសិនជាលោកអ្នកកោសខ្យល់ញឹកញាប់នោះ ហើយផលប៉ះពាល់ទាំងនេះមានដូចជាបែកគ្រាប់ឈាម ជួនកាលបើសិនជាលោកអ្នកកោសខ្យល់នៅត្រង់កញ្ចឹង.ក ក៏អាចបណ្តាលឱ្យដាច់សរសៃឈាម ដែលជាហេតុធ្វើឱ្យលោកអ្នកប្រឈមទៅនឹងគ្រោះថ្នាក់ដល់ជីវិតផងដែរ៕