កាត់បន្ថយជាតិប្រៃ ការពារជំងឺបេះដូង
សារព័ត៌មាន Cambodia News/
ខភាព (០៤ មេសា ២០១៤) ៖ ស្ថាប័នស្រាវជ្រាវវេជ្ជសាស្ត្រ របស់អង់គ្លេស បានបង្ហើបឱ្យដឹងថា ការកាត់បន្ថយបរិមាណនៃការ ទទួលទានអំបិល ប្រមាណ៦,៩៥ក្រាម ក្នុង១ថ្ងៃ នឹង ជួយកាត់បន្ថយការប្រឈមនឹងការកើតជំងឺបេះដូង បានដល់ទៅ១០% និងជួយកាត់បន្ថយបញ្ហាស្ទះសរសៃឈាម បានដល់ទៅ១៣%។
ក្នុង១ថ្ងៃៗ អ្នកអាចនឹងបរិភោគអំបិល ច្រើនជ្រុល ដោយមិនដឹងខ្លួន ដែលតាមពិតទៅ បរិមាណអំបិល តែបន្តិចបន្តួច ក៏ល្មមគ្រប់គ្រាន់សម្រាប់រាងកាយ និង ការធ្វើការរបស់ប្រព័ន្ធរាងកាយ ហើយ។ ការបរិភោគ អំបិល ក្នុងបរិមាណច្រើនពេក គឺជាមូលហេតុសំខាន់ ដែលនាំទៅរកការកើតជំងឺលើសឈាម និងជំងឺសរសៃឈាមបេះដូង៕