កូរ៉េ​ខាង​ជើង ​ប្រឈម​មុខ​នឹង​ការ ​ដាក់​ទណ្ឌ​កម្ម​

សារព័ត៌មាន​​ Cambodia News​/

Layh-002សេអ៊ូល (០៤ មេសា ២០១៤) ៖ ភ្នាក់ងារសារព័ត៌មាន Yonhap News ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤នេះបានឲ្យដឹងថា កាល​ពី​សប្តាហ៍មុនប្រទេស កុម្មុយនីសមួយនេះ បាន​បាញ់​បង្ហោះ​គ្រាប់មីស៊ីល ខ្នាតមធ្យមមួយ នៅ​ឆ្នេរភាគខាងកើត នៃដែនសមុទ្ររបស់ខ្លួន។

បញ្ហានេះ អង្គការសហប្រជាជាតិ នឹងរៀបចំកិច្ចពិភាក្សា បន្ថែមទៀត ទាក់ទងនឹងការចាត់វិធាន ដើម្បីដាក់ទណ្ឌកម្ម ទៅលើរដ្ឋាភិបាល ទីក្រុង ព្យុងយ៉ាង ដែលបានបាញ់ បង្ហោះគ្រាប់មីស៊ីល បន្ថែមទៀតក្នុងពេលថ្មីៗនេះ។ នេះបើយោង តាមការលើកឡើង របស់គណៈប្រតិភូ តំណាង​ប្រទេស កូរ៉េខាងត្បូង ប្រចាំស្ថាប័នអន្តរជាតិ លើកឡើងនាថ្ងៃ ព្រហស្បតិ៍នេះ។

ការបាញ់បង្ហោះគ្រាប់មីស៊ីលប្រភេទនេះ ជាការបាញ់លើកទី១ បន្ទាប់ពីបានអាក់ខាន អស់​រយៈ​ពេល៤ឆ្នាំមក ដើម្បី បង្ហាញការគំរាម ចំពោះការបន្តធ្វើសមយុទ្ធយោធា រួមគ្នារវាងរដ្ឋាភិបាល ក្រុង វ៉ាស៊ីនតោន និងសេអ៊ូល ៕

Related Articles

Back to top button
Close
Close