ក្រសួង​ការ​ងារ​ជូន​ដំណឹង​ឲ្យ​ម្ចាស់​សហគ្រាស​គ្រឹះ​ អនុញ្ញា​ត​ឲ្យ​កម្មករ​ ឈប់​សម្រាក​បី​ថ្ងៃ​ នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​

សារព័ត៌មាន​​ Cambodia News/

​ភ្នំពេញ (០១ មេសា ២០១៤) ៖ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានធ្វើ​សេចក្តីជូនដំណឹង​ដល់​ម្ចាស់ និង​នាយក​សហ គ្រាស​គ្រឹះស្ថាន​ទាំងអស់ ដែល​ឋិត​ក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ការងារ ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករ និយោជិត​របស់ខ្លួន ឈប់សម្រាក​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៤ ដោយមាន​ប្រាក់​ឈ្នួល​ធម្មតា។

art1.1​សេចក្ដីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ បណ្តា​ល​វិជ្ជាជីវៈ​កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៤ បាន​ឲ្យ​ដឹងថា ក្នុង​កំឡុង​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ រយៈពេល​បី​ថ្ងៃ ខាងមុខនេះ សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករ និយោជិត​របស់ខ្លួន ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល ហើយ​ក្នុងករណី​ចាំបាច់​បំផុត ដែល​សហគ្រាស គ្រឹះស្ថាន មិនអាច​បញ្ឈប់​សកម្ម​ភាព​របស់ខ្លួន​បាន ម្ចាស់ និង​នាយក​សហគ្រាស​គ្រឹះស្ថាន ត្រូវ​សម្រប​សម្រួល​ជាមួយ​កម្មករ និយោជិត ឲ្យ​មានការ​ស្ម័គ្រចិត្ត ធ្វើការ ដោយមាន​សិទ្ធិ​ទទួលបាន​ប្រាក់​បំណាច់​បន្ថែម ដែលមាន​ចំនួន​ស្មើនឹង​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើការ​ធម្មតា។

​នៅក្នុង​សេចក្តីជូនដំណឹង​នោះ ក្រសួង​ការងារ ក៏បាន​សំណូមពរ​ឲ្យ​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹៈ​ស្ថាន​ចាត់តាំង​ឲ្យ​មានការ​លេងល្បែង​កំសាន្ត​នានា នៅតាម​ស្នាក់ការ​របស់ខ្លួន ក្នុងករណី​មានលទ្ធភាព ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ និង​ដើម្បី​លើកទឹកចិត្ត​ដល់​បងប្អូន កម្មករ និ​យោ​ជិ​ក​ដែល​បាន​បំពេញការងារ​កន្លងមក៕

Related Articles

Back to top button
Close
Close