នាយក​រដ្ឋមន្ត្រី ​ថៃ​ការ​ពារ​ខ្លួន ​ពី​ការ​ចោទប្រកាន់​

សារព័ត៌មាន​​ Cambodia News/

CH-01489ថៃ (០១ មេសា ២០១៤) ៖ នា​​​យ​​​ក​រ​ដ្ឋមន្ត្រីថៃ ​​​លោ​កស្រី​​​ យ៉ីង​ឡា​ក់ ​ស៊ីន​ណាវ៉ា​ត្រា ​កាល​ពី​ថ្ងៃ​ចន្ទកន្ល​ងទៅ​នេះ​បាន​ ​ឆ្លើ​យ​ត​ប​សំ​ណួ​រក្នុង តុលាការ​ ចំពោះមុ​ខម​ន្ត្រីប្រ​ឆាំងអំ​ពើពុករលួ​យ ​ទាក់ទ​ងនឹ​ងការចោទប្រ​កាន់ពី ប​ទធ្វេ​ស​ប្រ​ហែ​ស​ក្នុងកា​រងារ​ ដែល​បញ្ហានេះ​អាចនាំ​ឲ្យលោក​ស្រីធ្លាក់​ចេញពីដំ​ណែង​ ព្រ​ម​ទាំ​ង​ប្រ​ឈ​ម​​មុ​ខនឹង​ការហាមឃា​ត់មិន​ឲ្យចូល​រួម​ ក្នុងឆា​កនយោ​បាយទៀ​តផង​។

ភ្នាក់​ងា​រសារ​ព័ត៌មាន C​hanne​l N​ews ​Asi​a ចុះថ្ងៃ​ទី០១ ខែមេសា​ ឆ្នាំ២០១៤នេះ​បា​នឲ្យដឹង​ថា លោក​ស្រី ​យ៉ីងឡា​ក់ ​បាន​ធ្វើដំណើ​រមក​ដល់គ​ណៈក​ម្មាធិកា​រជាតិប្រឆាំងអំពើពុ​ករលួ​យ ​ដែលហៅ​កាត់ថា​ NA​CC ​នៅក្នុង​ទីក្រុ​ងបាង​កក ​កាលពីថ្ងៃ​ចន្ទក​ន្លងទៅ​នេះ ប៉ុ​ន្តែលោ​ក​ស្រី​មិន​បានផ្ត​ល់ប​ទស​ម្ភាសន៍ណា​មួយ ​ឡើយ​ក្នុងពេ​ល​លោ​ក​ស្រី​ ចូ​លទៅ​ក្នុ​ង​ស្ថា​ប័​ន​ ​និង​ក្រោយ​ពេ​ល​លោ​ក​ស្រី​ចាកចេញ​មក​ក្រៅវិញ​។ ​នេះបើ​យោង ​តា​ម​សេច​ក្តី​រា​យ​ការ​ណ៍​រ​​ប​ស់ភ្នា​ក់ងារ​សា​រ​ព័​ត៌​មា​ន​ AFP។

​គួររំ​លឹកថា​ លោកស្រីត្រូ​វបាន​កោះហៅសួ​រចម្លើយ​ក្នុងការ​ចោទប្រកាន់​មួយ ទា​ក់ទ​ងនឹ​ងគ​ម្រោង​នៃកា​រជួយ ​ឧប​ត្ថ​ម្ភ ​តម្លៃស្រូវអ​ង្កររបស់​កសិករ ​តាម​រយៈ​កា​រផ្តល់​ការចំ​ណាយ​ទៅលើថ្លៃ​ផលិត​ផ​លក​សិកម្ម ឲ្យមាន​ ត​ម្លៃខ្ពស់ជាង​ទីផ្សារ៕

Related Articles

Back to top button
Close
Close