ភ្លៀង​ទាំង​ព្រឹក​ព្រលឹម​​​ថ្ងៃ​នេះ ជា​ភ្លៀង​កក់​​ខែ​​ តែ​មានល​ក្ខណៈ​ជា​ប្រព័ន្ធ​ពី​ប្រទេស​នានា​

នាង/សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​(២១ មិនា ២០១៤)៖ ភ្លៀង​មួយ​មេ​ទាំង​ព្រឹក​ព្រលឹម ថ្ងៃទី​២១ ខែមីនា នេះ​មន្ត្រី​ជំនាញ​ខាង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា ​គឺជា​ភ្លៀង​កក់ខែ ដូច​អ្វីដែល​ក្រសួង បាន​ជូនដំណឹង​កាលពី​ថ្ងៃទី​១៧​មីនា​ ប៉ុន្តែ​​​​​​ភ្លៀង​នោះ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​មកពី​ប្រទេស​នានា​។​

រូប​ពី​បណ្តាញទំ​នាក់ទំ​នងសង្គម​ Facebook ។
រូប​ពី​បណ្តាញទំ​នាក់ទំ​នងសង្គម​ Facebook ។

មន្ត្រី​ជំនាញ​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា ភ្លៀង​នេះ មិនមែនជា​ភ្លៀង​ក្នុង​តែ​ស្រុក​យើង​ទេ បានន័យថា មិនមែន​កើតឡើង​ដោយសារតែ​ពពក​ក្នុងស្រុក​ទេ តែ​វា​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។ ប៉ុន្តែ​សម្រាប់តែ​ការ​កក់ខែ​នឹង​ឯង វា​អត់​មាន​បញ្ហា​អ្វី​ជាការ​ព្រួយបារម្ភ​ទេ​។​

លោក ចាន់ យុ​ត្ថា នាយខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ​បាន​ឲ្យដឹងថា ក្នុងពេល​មាន​ភ្លៀង​កក់ខែ​នេះ អាចមាន​ខ្យល់​ខ្លាំង រ​ប៉ើ​ក​ដំបូលផ្ទះ តែ​អាជ្ញាធរ មិនទាន់មាន​របាយការណ៍​ពី​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​នៅឡើយ​ទេ​។

លោក ចាន់ យុ​ត្ថា បាន​បន្ថែមថា ភ្លៀង​កក់ខែ​នេះ អាចមាន​រយៈពេល​មួយថ្ងៃ ឬក៏​ពីរ​ថ្ងៃ នៅ​ភ្នំពេញ​។ តែ​ចាប់ពី​ថ្ងៃនេះ​តទៅ ស្ថានភាព​ភ្លៀង​កក់ខែ នឹង​រាយប៉ាយ​ជា​បន្តបន្ទាប់ ទៅតាម​បណ្តា​ខេត្ត​ទូទាំងប្រទេស​កម្ពុជា រីឯ​សីតុណ្ហភាព​នឹង​ថយចុះ​វិញ បន្ទាប់ពី​ភ្លៀង​កក់ខែ​៕

Related Articles

Back to top button
Close
Close