កម្ពុជាបញ្ជូន ឧទ្ធម្ភាគចក្រ ៤គ្រឿង និងនាវា២គ្រឿង ជួយរកយន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ដំណឹង
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១៩ មិនា ២០១៤) ៖ កាលពីថ្ងៃទី១៨ ខែមីនា ក្រសួងការពារជាតិ បានបញ្ជូននឧទ្ធម្ភាគចក្រ បួនគ្រឿង និងនាវាពីរគ្រឿង ទៅកាន់តំបន់ព្រំដែន សមុទ្រកម្ពុជា វៀតណាម ដើម្បីចុះជួយរុករកយន្តហោះ ប្រភេទMH370 របស់ម៉ាឡេស៊ី ដែលបានបាត់ដំណឹងកាលពី ២សប្តាហ៍មុន ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រចំនួនបួនគ្រឿង មានប្រភេទZ9 និងនាវាគឺប្រភេទP46 ត្រូវបានបញ្ជូនទៅកាន់តំបន់ដែនសមុទ្រកម្ពុជាវៀតណាម ។
ឧត្តមនាវីឯកអ៊ុក សីហា មេបញ្ជារការរងនៃកងទ័ពជើងទឹកនិងជា មេបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិសន្តិសុខ លំហសមុទ្របានបញ្ជាក់ថា នាវាចំនួនពីរគ្រឿង នោះ បានបញ្ជូនចេញពីរសមុទ្ររាមខេត្តព្រះសីហនុកាលពីវេលាម៉ោង៦ ល្ងាច ថ្ងៃទី១៨ ខែមីនា បន្ទាប់ពី មាន ការបញ្ជាររបស់ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារ ជាតិនាយឧត្តមសេនីយ៍ទៀ បាញ់ ។
បើយោងតាមឧត្តមនាវីឯក ដដែលបានបន្តថា នាវាដែលកម្ពុជាបានបញ្ជូនទៅនោះគឺបានផ្ទុកនាវឹក ចំនួន២៥នាក់ក្នុងនាវីនីមួយៗ ហើយពួកគេនឹងបញ្ជូនទៅកាន់កោះនីមួយៗដែលជាប់នឹងព្រំដែន សមុទ្ររបស់វៀតណាម ដែលមានការសង្ស័យនោះ ៕