សារ​ប្រយោជន៍​ និង​ផល​ប៉ះ​ពាល់​ចំពោះ​ទារក​ ដែល​មិន​បាន​បៅ​ដោះ​ម្តាយ​

សារព័ត៌មាន​​ Cambodia News​/

សុខភាព(១៣ មិនា ២០១៤)៖ ការ​បំបៅកូន​ដោយ​ទឹកដោះ គោ​ម្សៅ​មាតា​មួយចំនួន​មិនសូវ​ចង់​ប៉ុន្មាន​នោះទេ តែ​វា​ជាការ​ចាំបាច់​មួយ​ចំពោះ​ម្តាយ​ណា​ដែល​មិនមាន​ទឹកដោះ​គ្រប់គ្រាន់​ សម្រាប់​​បំបៅ​ទារក​ដោយសារ ការប្រើប្រាស់​ថ្នាំ​ឬ​ម្តាយ​ខ្លះ​មាន​ជំងឺ​ប្រចាំ កាយ​ឯ​ម្តាយ​ខ្លះទៀត​គ្មាន​ពេលវេលា​សម្រាប់​បំបៅ ដោះ កូន រវល់​ធ្វើការ​ដើម្បី​ដោះស្រាយ​ជីវភាព ។​

ដូច្នេះ​ជម្រើស​របស់គាត់​ត្រូវតែ​ជ្រើសរើស​ទឹកដោះគោ​ម្សៅ ថ្វី​ត្បិត​មិនសូវមាន​ការណែនាំ​ពី​គ្រូពេទ្យ​ក៏ ដោយ​តែ​វា​ក៏ មាន​ផលប្រយោជន៍​ដែរ សម្រាប់​មាតា​មួយចំនួន​ដែលមាន បញ្ហា​ដូចខាងលើ ។​

2373ទឹកដោះ គោ​ម្សៅ​មានគុណ​វិបត្តិ​ជាច្រើន​ដូចជា ទឹកដោះ គោ​មិន​អាចមាន​ប្រព័ន្ធ​ការពារ​ដូច​ទឹកដោះ ម្តាយ បើ​ប្រើ ប្រាស់​ឧបករណ៍​បំបៅ​មិនមាន​អនាម័យ ឬ​មិនបាន​ត្រឹមត្រូវ អាច​បង្ក​ឱ្យ​ទារក​មាន​ជំងឺ ទឹកដោះគោ​មិនអាច​ជំនួស​ទឹក ដោះ​ម្តាយ​បាន​មួយរយ​ភាគរយ ធ្វើឱ្យ​ទារក​មិន​ស្រួល​ក្នុង ពោះ​ដូចជា ហើមពោះ តឹង​ពោះ រាក ជួនកាល​អាច​បង្ក​ឱ្យ លាមក​ក្តៀន​ជាដើម ។

ថ្វីត្បិតតែ​ម្សៅ​ទឹកដោះគោ​មានគុណ​វិបត្តិ​យ៉ាងនេះ​ក្តី ប៉ុន្តែ​ក៏បាន​ផ្តល់នូវ​គុណប្រយោជន៍​យ៉ាងច្រើន ផងដែរ​ចំពោះ​អ្នក​ម្តាយ​ដូចជា សម្រាប់​ជំនួស​ទឹកដោះ​ម្តាយ​ក្នុងករណី​ម្តាយ​គ្មាន​ទឹកដោះ ឬ​មិនអាច បំបៅ​ដោះ​កូន ទារក​ត្រូវការ​វីតាមីន​បន្ថែម​មួយចំនួន​ដែល​លើសពី​ធម្មតា ព្រោះ​នៅក្នុង​ទឹកដោះគោ ម្សៅ​នោះ​អាចមាន​បរិមាណ​ជួយ​បន្ថែម​វីតាមីន​បាន​ច្រើន ។

អ្នកខ្លះ​បំបៅ​ដោះ​កូន​ច្រើន​អាច​បណ្តាល ឱ្យ​កើត​ជំងឺស្ត្រេស ក៏​ជ្រើស​រើសយក​ទឹកដោះគោ​ម្សៅ​ជំនួស​តែម្តង ។ ម្តាយ​ដែល​បំបៅកូន​ដោ​យេះ ទឹកដោះគោ​ម្សៅ​មិន​ចាំ​បាត់​តមចំណី​អាហារ​នោះទេ ៕​

Related Articles

Back to top button
Close
Close