CCHR ​អំពាវ​នាវ​ឲ្យ​បញ្ឈ​ប់​ការ​ផ្សាយ​ស្ប៉ត ​Cel​l​card​ ដែល​បង្ហាញ​ពី​ការ​រើស​អើង​មនុស្ស​ភេទ​ទី​បី​

សារព័ត៌មាន​​ Cambodia News​/

asភ្នំ ​ពេញ(០៦ មីនា ២០១៤) ៖ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អំពាវនាវ​ឲ្យ​បណ្តាញ​ស្ថានីយ៍ទូរទស្សន៍​ទាំងអស់ បញ្ឈប់​ការ​ចាក់​ផ្សាយ​​ស្ប៉ត​ពាណិជ្ជកម្ម Cellcard និង​រាល់​ការ​សម្ដែង​​មាន​លក្ខណៈ​រើសអើង​មនុស្ស​ភេទ​ទី​បី​។​

ការអំពាវនាវ ​នេះ បាន​ធ្វើឡើង ខណៈ​ដែល​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ​ម៉ូប៊ីថែ​ល (Mobitel) បាន​ផលិត និង​ចាក់ផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​មួយ នៅ​លើ​កញ្ចក់​ទូរទស្សន៍​កម្ពុជា រយៈពេល​៦០​វិនាទី ដោយ​បង្ហាញ​ពី​អតិថិជន​ពីរ​នាក់ ប្រើ​ប្រព័ន្ធ​ទូរស័ព្ទ​ខុសគ្នា គឺ Cellcard និង​ប្រព័ន្ធ​ផ្សេង​មួយ ទៀត​។

ស្ប៉ត ​ពាណិជ្ជកម្ម​នោះ បានលើកឡើង​ពី អតិថិជន​ម្នាក់​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ផ្សេង​ពី Cellcard បាន​ខកចិត្ត នៅពេល​ដែល​ខ្លួន​ណាត់​ជួប​មនុស្ស​ស្រី​ដែល​ខ្លួន​ស្គាល់​តាម​ទូរស័ព្ទ​ជា​ លើកដំបូង តែ​ផ្ទុយទៅវិញ នារី​ម្នាក់​នោះ​មនុស្ស​ភេទ​ទី​បី​។ ចំណែក​បុរស​ម្នាក់​ផ្សេងទៀត ដែល​ប្រើ​ប្រព័ន្ធ​Cellcard បាន​និយាយថា​ «​ខ្ញុំ​ប្រើ​ប្រព័ន្ធ Cellcard ! ដូច្នេះ ខ្ញុំ​មិន​ទទួលបាន​លទ្ធផល​ខក​ចិត្ត​ដូចនេះ​ទេ​»​៕

Related Articles

Back to top button
Close
Close