​គ.ជ.ប ​អំពាវ​នាវ​ឲ្យ​អ្នក​សារ​ព័ត៌​មាន​ ធ្វើ​កាត​ត្រៀម​យក​ព័ត៌​មាន​បោះ​ឆ្នោត​ ក្រុម​ប្រឹក្សាអាណត្តិទី២ ​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ(០៥ មីនា ២០១៤) ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បាន​អំពាវ​នាវទៅគ្រប់ស្ថាប័ន សារព័ត៌មានជាតិ និង​អន្តរជាតិ នៅក្នុងប្រទេសទាំងអស់ ត្រូវ​មាន​ប័ណ្ណ​សម្គាល់​ខ្លួន ជា​អ្នក​យក​ព័ត៌​មានដែលចេញដោយ គ.ជ.ប ដើម្បី​យក​ព័ត៌​មាន​ក្នុង​ការ​បោះ​ឆ្នោត ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី២ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤។

imageយោង ​​តាម​សេចក្ដីជូនដំណឹងរបស់ គ.ជ.ប ​​ បាន​ឲ្យ​ដឹង​ថា ពាក្យ​សុំ​បែប​ប​ទ​ស​ម្រាប់​សុំ​​ប័​ណ្ណ​ស​ម្គា​ល់​ខ្លួន ជា​អ្នក​យក​ព័ត៌​មានផ្ដល់ជូននៅទីស្ដីការ គ.ជ.ប (បន្ទប់B23) ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។

សេចក្ដីជូនដំណឹងខាងលើ បាន​បញ្ជាក់ទៀតថា ពាក្យសុំចុះឈ្មោះជាអ្នកយកព័ត៌មានជាតិ និងអន្តរជាតិត្រូវភ្ជាប់មកជាមួយ ច្បាប់ចម្លងនៃប័ណ្ណព័ត៌មានដែលចេញ ដោយក្រសួងព័ត៌មាន ឬសមាគមវិជ្ជាជីវៈ ឬប័ណ្ណសម្គាល់ខ្លួនជាអ្នកយកព័ត៌មាន របស់សាមីអង្គភាព, លិខិតបញ្ជាក់ ឬលិខិតស្នើសុំធ្វើប័ណ្ណព័ត៌មាន គ.ជ.ប ពីសាមីអង្គភាព និ​ង​ប្រវ​ត្តិ​រូ​ប​​សង្ខេ​​ប,​ច្បា​ប់​លិ​ខិ​ត​ឆ្ល​ង​ដែ​ន​ (​សម្រាប់​ជន​បរទេស) ​,​ ត្រូវភ្ជា​ប់ម​កជាមួយនូវ​រូប​ថតសា​មីខ្លួ​ន ​៤គុ​ណ៦ ​ចំនួន ​១ស​ន្លឹក និ​ង ៣គុ​ណ៤ ​មួយស​ន្លឹក។​ រយៈពេ​លនៃ​ការ​ទទួលធ្វើ​កាត ​ចាប់ពីថ្ងៃនេះ​ រហូតដ​ល់ ១០ថ្ងៃ​មុន​ការ​បោះឆ្នោ​ត៕

Related Articles

Back to top button
Close
Close