សាលា​រាជ​ធានី​ភ្នំ​ពេញ​នឹង​កោះ​ប្រជុំ​បន្ទាន់​លើ​បញ្ហា​ទារ​ភា​ស៊ី​តាម​ផ្សារ​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​(០៥ មីនា ២០១៤) ៖ នៅ​ថ្ងៃ​ទី​០៥ ​មីនា នេះ  លោក​ឡុង ឌី​ម៉ង់​ អ្នកនាំពាក្យ​​សាលា​រាជ​ធានី​ភ្នំពេញបានឲ្យដឹងថា អភិបាល​រាជធានី​ភ្នំពេញ លោក​ប៉ា សុជាតិ​វង្ស នឹង​បើក​កិច្ច​ប្រជុំ​មួយ​ទាក់ទង​នឹង​បញ្ហា​មួយ​ចំនួន​​នៃ​ការទារ​ភាស៊ី​តាម ​ ផ្សារ​។

20140304_moneyលោក ​ឡុង ឌី​ម៉ង បាន​បន្ដទៀតថា ក្នុង​កិច្ចប្រជុំ​នេះ​គឺ​ សាលា​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ផែនការ​ថ្មី ដើម្បី​ចាត់វិធានការ​ពង្រឹង​សណ្ដាប់ធ្នាប់​ទៅលើ​ការទារ​ភាស៊ី​តាម​ផ្សារ​ ឲ្យបាន​ត្រឹមត្រូវ​ឡើងវិញ​តាម​សៀវភៅ​បន្ទុក​ដែល​​បានចែង​។​

ចំពោះ ​បញ្ហា​នៃ​ការទារ​ភាស៊ី​តាម​ផ្សារ​នេះ ​សាលា​រាជធានី​ភ្នំពេញ​ ធ្លាប់បាន​ប្រកាស​ដល់​អ្នក​ទារ​ភាស៊ី​ ក៍​ដូចជា​អ្នក​កិប​សំបុត្រ​កង់​-​ម៉ូតូ​ម្ដង​រួច​មក​ហើយ​​ដោយ​ឲ្យ​ពួកគេ​ ទាំងនោះ​ធ្វើការ​អនុវត្ត​តាម​សៀវភៅ​បន្ទុក​ដែល​បានចែង​។ ​ប៉ុន្ដែ​ជា​ការកត់សម្គាល់​នោះ គេ​សង្កេតឃើញថា អ្នក​ប្រកប​របរ​ទារ​ភាស៊ី និង​កិប​សំបុត្រ​កង់​-​ម៉ូតូ តាម​ផ្សារ​ទាំង​នោះ​មិនបាន​អនុវត្ត ​តាម​ការប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ​ឡើយ​។​

ចំពោះ​អ្នក​ដែល​មិន ​បាន​អនុវត្ត ​តាម​ការប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ​​នេះ ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ ចាប់​បាន​ចំនួន​៣​ករណី​មក​ហើយ ដើម្បី​យក​មក​ព្រមាន​ ហើយ​បើ​នៅ​តែ​មិន​អនុវត្ត​តាម​ទៀត​នោះ ​សាលា​រាជធានី​ភ្នំពេញ​នឹង​​បញ្ឍប់​មុខ​របរ​ពួក​គេ​តែម្ដង​។​ នេះ​បើ​តាម​ការ​បញ្ជាក់​​របស់​លោក​ឡុង ឌី​ម៉ង់​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​៕​

Related Articles

Back to top button
Close
Close