សម្ថ​កិច្ច​ចុះ​បង្រ្កាប ​គ្រឿង​ញៀន​ ឃាត់​បាន​៣​នាក់​ ថ្នាំ​១២​ថង់​តូច​

ភ្នំពេញ​៖ កាលពីវេលាម៉ោង ១៧និង០០ នាទីល្ងាច ថ្ងៃទី១៥ខែមករា​លោក ប៊ន សំអាត អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំង ដោយផ្ទាល់ចុះធ្វើ ការបង្រ្កាប ក្រុមជួយដូរនិងចែកចាយគ្រឿងញៀន ស្ថិតនៅក្នុងផ្ទះជួល ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ឃាត់​ខ្លួន​បាន ៣នាក់។

លោក ប៊ន សំអាត បានឲ្យដឹងថា ជនដែលត្រូវបង្រ្កាបនោះទីមានឈ្មោះ ឌី សុផាត ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរ កងរាជអាវុធហត្ថ ស្នាក់នៅភូមិព្រែកព្នៅ  ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។ ទី២ឈ្មោះ វី វត្តី ភេទស្រី អាយុ៣៤ឆ្នាំ នៅផ្ទះជួល កើតហេតុខាងលើ និងទីឈ្មោះ ទុក សាវ៉ាន់ ភេទស្រី អាយុ២១ឆ្នាំ មានមុខរបរជាកម្មករ រោងចក្រ ស្នាក់នៅ ផ្ទះជួលកើតហេតុ ។ បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យទាំងបី ខាងលើនគរបាលរកឃើញ ម៉្សៅក្រាមពណ៌ស ចំនួន១២កញ្ចប់ រួមទាំងឧបករណ៍ប្រើប្រាស់ គ្រឿងញៀនមួយ ចំនួនទៀតផង។

លោកបានបន្តទៀតថា មុនពេលកើតហេតុកម្លាំងនគរបាល របស់លោកដើរ ល្បាតនៅក្នុង ភូមិសាស្រ្តរបស់ខ្លួនដើម្បីអនុវត្តន៍ទៅតាម ការណែនាំរបស់ថ្នាក់លើ រក្សាសុវត្ថិភាពឲ្យបាន ១០០ភាគរយ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដើម្បីឲ្យពួកគាត់មាន ជំនឿទុកចិត្ត និងមានការកក់ក្តៅ ចំពោះនគរបាល ពេលនោះក៏ស្រាប់តែ ប្រទះឃើញក្រុម ចែកចាយគ្រឿងញៀន កំពុងតែធ្វើសកម្មភាព ចែកចាយ ហើយបានរាយការណ៍មក លោក ពេលនោះលោកក៏ បានចុះដឹកនាំកម្លាំង ដោយផ្ទាល់ ចុះទៅបង្រ្កាប បានមនុស្ស៣នាក់ជាក់ស្តែង និងដកហូតបាន វត្ថុតាងថ្នាំក្រាមពណ៌ស ចំនួន១២កញ្ចប់តូច និងឧបករណ៍ប្រើថ្នាំញៀន មួយចំនួនទៀតផង ។ រួចហើយ ក៏នាំខ្លួនជនសង្ស័យ ទាំង នោះមកកាន់ អធិការដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ៕

ដោយ៖ ហេង នាង​

Lay-167

Related Articles

Back to top button
Close
Close