កម្មវិធី “ ខ្ញុំជាយុវជន​គំរូកម្ពុជា” ​វគ្គទី​០៤ ​ចាប់ទ​ទួលការ​ចុះឈ្មោះ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៥ ឧសភា ២០១៦) ៖ កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជាវគ្គទី០៤ ចាប់ទទួលការចុះឈ្មោះប្រកួតប្រជែង ចាប់ពីថ្ងៃទី២៤-២៧ ខែ ឧសភា ឆ្នាំ២០១៦ នេះ។

ចំពោះយុវជនយុវ នារីដែលមានស្នាដៃល្អក្នុងសង្គម ឬកំពុងសកម្មការងារមនុស្សធម៌ និងនឹងចាប់ផ្តើមបន្តទៀតហើយ ដូចច្នេះប្រសិនបើជាប្អូនៗ យុវជន យុវនារី និងប្រជាពលរដ្ឋចង់ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ សូមផ្ញើវីដេអូសកម្មភាព អត្តបទ កំណាព្យ ឬគំនូរមកកាន់កាន់វេបសាយ (Website) ខាងក្រោម:

http://samdechhunsen.gov.kh/khmer_youth_role_model/login.php

កម្មវិធីនេះ គឺគាំទ្រ លើកស្ទួយ និងជំរុញយុវជនយុវនារីក្លាយជាពលរដ្ឋគំរូល្អក្នុងសង្គម។ ចំពោះយុវជនជ័យលាភីទាំង១០នាក់ នឹងទទួលបាននូវប័ណ្ណសរសើរ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងប្រាក់រង្វាន់ជាច្រើនទៀត។

កិត្តិយស និងរង្វាន់ធំ! នៅខែ មិថុនា ២០១៦ ខាងមុននេះ នឹងបើកអោយមានការប្រកួតប្រជែងយករង្វាន់ធំ គឺរង្វាន់ម៉ូតូ១គ្រឿង! ។ លក្ខខ័ណ្ឌចូលរួមប្រកួតប្រជែង នឹងជំរាបជូននៅពេលដ៏ខ្លីខាងមុខនេះ។ កម្មវិធីរងា្វន់ធំនេះ គឺសម្រាប់យុវជនយុវតីដែលបានធ្វើសកម្មភាពល្អក្នុងសង្គមរួចហើយ ៕

1

Related Articles

Back to top button
Close
Close