សាធារណៈ​ជន​ គាំទ្រ​ជំនួប​រ​វាង​លោក​ស៊ូ​ថេប​ និង​លោក​ស្រី​យីង​ឡាក់ ​

សារព័ត៌មាន​ Cambodia News​/

20140303 Thailandថៃ(០៣ មីនា ២០១៤)៖ ក្រោយ​ពី​លោក​​ស៊ូ​ថេប​​បាន​ប្រកាស​ថា​ លោក​​នឹង​​ជួប​​ជាមួយ​​លោក​ស្រី​​យី​ង​ឡាក់​ ដើម្បី​​បញ្ចប់​​បញ្ហា​​នយោបាយ​​ដ៏​រាំ​រ៉ៃ​​ក្នុង​ប្រទេស​​ថៃ​​រួច​មក​​ សាធារណៈជន​​បាន​​បង្ហាញ​​ការ​គាំទ្រ​​យ៉ាង​ខ្លាំង​​ចំពោះ​​កិច្ច​​ពិភាក្សា​ ​នេះ​​។​

គាំទ្រ​​ដោយសារ​​តែ​​ពួក​គេ​​គិត​​ថា​ ការជួប​​គ្នា​​មួយ​ទល់​​នឹង​​មួយ​​តាម​​ប៉ុស្ដិ៍​​ទូរទស្សន៍​​នេះ​ អាច​​ជា​គន្លឹះ​​ថ្មី​​មួយ​​សម្រាប់​​ភាគី​​ទាំងពីរ​ ដែល​អាច​​គេច​​ចេញ​ពី​ការ​​មើល​មុខ​​គ្នា​​មិន​ចំ​ ក៏ដូច​ជា​​ការ​បញ្ចប់​​បញ្ហា​​វិបត្ដិ​​នយោបាយ​ដ៏​រាំរ៉ៃ​​ក្នុង​​ប្រទេស​​ ថៃ​​ផងដែរ​​។

សូម​​បញ្ជាក់​ដែរ​​ថា​ ជម្លោះ​នយោបាយ​​ក្នុង​​ប្រទេស​​ថៃ​​បាន​​កើត​ឡើង​​ប្រមាណ​​៤​ខែ​​មក​​ហើយ​​។ រាល់​ដ​ង​​ទៅ​​ពេល​​មាន​​ការ​​ណាត់​ជួប​​ម្ដងៗ​ ​ភាគី​​ទាំង​ពីរ​​មិន​​​​អាច​​​ណោះ​​​ស្រាយ​​បញ្ហា​​បាន​​​​ទេ​​។​ នេះ​​គឺជា​លើក​ទី​មួយ​​ហើយ​​ដែល​​លោក​​ស៊ូ​ថេប​ ប្រកាស​​ចង់​​ជួប​​ជា​មួយ​​លោក​ស្រី​​យី​ង​ឡាក់​​មួយ​​ទល់​នឹង​​មួយ​​តាម​​ ប៉ុស្ដិ៍​​ទូរទស្សន៍​​៕​(ដោយ៖ពេញ ផេង)​

Related Articles

Back to top button
Close
Close