ពល​រដ្ឋ​ជប៉ុន​ប្រមាណ​ជាង ​៨០​ភាគ​រយ ​បារម្ភ​អំពី​ការ​ផ្គត់​ផ្គង់​ចំណី​អាហារ​

សារព័ត៌មាន​ Cambodia News /

ជប៉ុ​ន(២៥ កុម្ភៈ ២០១៤)៖ ៖​ ​យោងតា​មគេ​ហទំព័រ​ព័ត៌មា​នរ​ប​ស់​ជប៉ុ​ន​ ​Th​e​ Japan ​Times ​បាន​​ចុះ​​ផ្សាយ​​នៅ​​កាល​ពី​​​ថ្ងៃ​ទី​២​៣ ​កុម្ភៈ ឆ្នាំ​២០១៤ ​ថា ​​ពល​​រដ្ឋ​ជប៉ុ​ន​ប្រ​មា​ណ​​ជា​​ង​ ​៨​​០​ភា​គ​​រ​យ​​ ​ពួកគេ​មានការព្រួ​យបារម្ភ ចំពោះការ​ផ្គត់ផ្គង់ចំ​ណីអាហារ ​សម្រាប់ពួ​កគេ​ នេះជា​ក្តីបារម្ភមួ​យសម្រាប់ព​លរដ្ឋជប៉ុ​ន ​ទៅលើ​សុវត្ថិ​ភាពចំ​ណីអាហារនោះ​ ។

Kosal-0209​ ផ្អែក​តា​មការ​ចុះស្រង់ទិ​ន្នន័​យ កា​លពី​ខែ​មុ​ន លទ្ធ​ផលនៃ​ការស្រាវជ្រាវឃើ​ញ​ថា ពលរ​ដ្ឋប្រ​មាណ ៨​៣ភា​គរយ ​ពួក​គេ​​មាន​ការព្រួ​យបារម្ភ​ នឹងកា​រផ្គត់ផ្គ​ង់ចំ​ណីអាហារ ហើ​យនេះ​ជាត​ម្រូវ​កា​រ​ផ្នែក​ចំ​ណីអាហារ​ កាន់តែ​មានកម្រិ​តខ្ពស់បំ​ផុត ​គិត​ចាប់តាំ​ងពីកា​រសាកសួ​រជា​លើកដំ​បូង ​នៅក្នុ​ងឆ្នាំ១​៩៩០ ​គឺ​បានកើ​នឡើង​ ៦,៣ភា​គរ​យ ធៀប​នឹង​ការ​ស្រង់ទិ​ន្នន័យក្នុ​ង​ឆ្នាំ២០​០៦​ កន្លងមក​នេះ ។​

តួលេ​ខ​នៃអ្នកដែ​លមិ​នខ្វ​ល់ខ្វាយ ​នឹ​ងបញ្ហាចំណី​អា​ហារ​វិ​ញគឺ​មាន​ត្រឹ​មតែ​ ១​៥​,៧ភា​គ​រ​យ​ប៉ុ​ណ្ណោះ​ ​។​ ​ទា​ក់​ទិននឹង​បញ្ហាទាំ​ងអ​ស់នេះ​ដែរ ​អ្នកដែ​លមា​នក្តីបា​រម្ភ ​៨២,​៤ភាគ​រយ ​មូ​ល​ហេ​តុដោ​​យ​សា​រតែការ​ ធ្វើ​ស្រែ​ចំការមាន​ការ​ថយ​ចុះ ហើយ​ក​សិក​ជា​អ្ន​ក​ធ្វើ​ស្រែ​ក៏មានវ័យចា​ស់ដែ​រ ។
​ប្រ​មាណ៦១,៥ភា​គរ​យ ​កើតចេញពីហានិភ័​យខ្ពស់ ​ដោយ​សារការ​ច្រូតកា​ត់ទ​ទួលបា​នផលតិច ដោយជំ​រុ​ញ​ការនាំ​ចេញច្រើ​ន ។ ម៉្យាងទៀ​ត ​បញ្ហាប្រែ​ប្រួល​អាកាសធាតុ ​និងគ្រោះ​ធម្មជាតិ ​បាន​គំ​រា​មកំហែង​ដល់​ពិភព​លោកយ៉ា​ងខ្លាំង ​។ ​ទ​ន្ទឹ​មនឹងនេះដែ​រ ​មានប្រ​មាណ៥​២,៥​ភាគរ​យ ពួក​គេ​ព្រួយ​បា​រ​ម្ភនឹ​ងហានិ​ភ័យនៃ​ការ​នាំចូល ​ដែល​មាន​កា​រប្រែ​ប្រួ​លស្ថា​ន​ភាព​អន្ត​រ​ជាតិ​នោះ​ផ​ង​ដែរ ​៕

Related Articles

Back to top button
Close
Close