ការ​ជួប​ជុំ​ដ៏រ​ន្ធត់​របស់​ពលរ​ដ្ឋ​កូរ៉េ​ទាំង​ពីរ​

សារព័ត៌មាន​​ Cambodia News​/

កូរ៉េ(២២ កុម្ភៈ ២០១៤)៖ ក្រោយ ​ការ​ទន្ទឹង​រង់​ចាំ​ដោយសារ​តែ​ការ​ពន្យារ​ពេល​ជា​ច្រើន​លើក​ ​ពលរដ្ឋ​ដែល​មាន​វ័​យ​ចំណាស់​ជាង​១០០នាក់​ ​មក​ពី​កូ​រ៉េ​ខាង​ត្បូង​បាន​ជួប​ជុំ​ជាមួយ​គ្រួសារ​ប្រមាណ​១៨០នាក់​មក​ពី​ កូ​រ៉េ​ខាង​ជើង​ ​ក្រោយ​បែក​បាក់​ដោយសារ​ស​ង្គ្រា​ម​ ​។

wsujmrnxដំណក់ ​ទឹក​ភ្នែក​ដោយ​ការ​ជួប​ជុំ​គឺ​ជា​អ្វី​ដែល​គេ​អាច​មើល​ឃើញ​ច្រើន​ជាង​គេ​ បំផុត​នៅ​ក្នុង​ជំនួប​គ្រួ​រ​សារ​នោះ​ ​។ នៅ​ក្នុង​រូប​ភាព​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​គ្មាន​អ្នក​ណា​ម្នាក់​អាច​ទប់​ទឹក​ភ្នែក​របស់​ខ្លួន​បាន​ឡើយ​ ​នៅ​ក្នុង​ជំនួប​ក្រោយ​ការ​បែក​បាក់​រាប់​សិ​ប​ឆ្នាំ​កន្លង​មក​ ​ដោយសារ​តែ​ប្រទេស​ទាំង​ពីរ​ជាស​ត្រូវ​នឹង​គ្នា​ ​។

​ ការ​ជួប​ជុំ​ជា​លើក​ទី​មួយ​ចាប់​តាំង​ពី​ជំនួប​កាល​ពី​ឆ្នាំ​២០១០ ។ ការ​ជួប​ជុំ​សាច់​ញាតិ​នេះ​មាន​ការ​ជ្រើស​រើស​ ​ហើយ​អ្នក​ដែល​មាន​សំណាង​ទើប​បាន​មក​ជួប​ជុំ​គ្រួសារ​ ​។ ដោយសារ​តែ​អ្នក​បែក​បាក់​ដោយសារ​ស​ង្គ្រា​ម​មាន​ច្រើន​ ​ហើយ​អ្នក​មាន​វ័​យ​ចាស់​ទើប​អាចម​ក​ជួប​ជុំ​គ្នា​បាន​ ​។

តាំង​ពី​កូ ​រ៉េ​ទាំង​ពីរ​កាត់​ផ្តា​ច់​ដោយសារ​ស​ង្គ្រា​ម​មក​ទល់​ពេល​នេះ​ ​មាន​ពលរដ្ឋ​កូ​រ៉េ​ខាង​ត្បូង​២២ពាន់​នាក់​បាន​ជួប​សាច់​ញាតិ​ក្នុង​រ​យៈ​ ពេល​ខ្លី​ ​ក្នុង​នោះ​មាន​១៨ពាន់​នាក់​ជួប​តាម​ខ្សែ​អាត់​វី​ដី​អូ​ ​។ អ្នក​ទាំង​នោះ​គ្មាន​ឱ​កាស​បាន​ជួប​ជា​លើក​ទី​២ទៀត​នោះ​ឡើយ​ ៕

Related Articles

Back to top button
Close
Close