ផ្ទុះ​អាវុធ​មួយ​ប្រាវ​ក្នុង​ករណី​បង្រ្កាប​ក្រុម​ចោរ​ប្លន់​នៅ​ខណ្ឌ​ឫស្សី​កែវ ​

សារព័ត៌មាន​​ Cambodia News​/

a1315ភ្នំពេញ(១៩ កុម្ភៈ ២០១៤) ​ ​៖ ​កាលពី​វេលា​ម៉ោង​៩ព្រឹក​ ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ​   ស្ថិត​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ ​ភូមិ​ទូល​ស​ង្កែ​ សង្កាត់​ទួល​ស​ង្កែ​ ខណ្ឌ​ឫស្សី​កែវ​ ​កម្លាំង​អាវុធ​ហត្ថ​ខណ្ឌ​ឫស្សី​កែវ​ធ្វើ​ការ​ព័ទ្ធ​ ​និង​ចាប់​ខ្លួនមុខ​សញ្ញា​ប្លន់​ប្រដាប់​អាវុធ ​និង​មាន​ដីកា​ចាប់​ខ្លួន​ផង​នោះ​ ​ ​ប៉ុន្តែ​ក្នុង​ករណី​នេះ​ជន​ល្មើស​បាន​បាញ់​ត​ដៃ​ជាមួយ​សមត្ថ​កិច្ច​កង​រាជ​ អាវុធ​ហត្ថ​ ក្នុង​នាម​ការពារ​ខ្លួន​កម្លាំង​សមត្ថ​កិច្ច​ក៏​បាន​ចាញ់​តប​តប​ណ្តា​ល​ឲ្យ​ ជន​សង្ស័យ​ម្នាក់​រង​របួស​ជើង​ ​និង​ឃាត់​ខ្លួន​បាន​៣នាក់​ក្នុង​ចំណោម​គូកន​៣នា​ក់

មន្ត្រី ​កង​រាជ​ អាវុធ​ហត្ថ​ខណ្ឌ​ប​ឫស្សី​កែវ​បាន​ឲ្យ​ដឹង​ថា​ ​ជន​ល្មើស​ខាង​លើ​ជា​មុខ​សញ្ញាណ​ប្លន់​យ៉ាង​សកម្ម​ ​និង​មាន​ដីកា​ចាប់​ខ្លួន​ផង​ដែរ​ ​ហើយ​កម្លាំង​អាវុធ​ហត្ថ​បាន​ស្រាវជ្រាវ​ឈាន​រហូត​ដល់​ការ​បង្ក្រាប​ ​ប៉ុន្តែ​ជន​សង្ស័យ​បាន​បាញ់​មក​លើ​សមត្ថ​កិច្ច​ក្នុង​នាម​ការពារ​ខ្លួន​ កម្លាំង​ក៏​បាន​បាញ់​តប​តប​ណ្តា​ល​ឲ្យ​ត្រូវ​មេ​ខ្លោ​ង​ម្នាក់​បាក់​ជើង​ ​។

ក្នុង ​ប្រតិបត្តិ​ ការ​ខាង​លើ​នេះ​បាន​ឃាត់​ខ្លួនជនល្មើស ​៣នាក់​ដក​ហូត​ម៉ូ​តូ​២គ្រឿង ម៉ាក​ហុង​ដា​សេ​ ១២៥ និង​អាវុធ​ខ្លី​មួយ​ដើម​ម៉ា​ក​កា​៥៤ បញ្ជូន​ទៅ​កាន់​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ដើម្បី​ ចាត់​ការ​បន្ត​ ​៕

Related Articles

Back to top button
Close
Close