នាយករដ្ឋមន្ត្រី ៖ ប្រព័ន្ធ​​ផ្សព្ធ​ផ្សាយ​ព័ត៌​មាន​នៅក​ម្ពុជា​គឺ​មាន​លក្ខណៈ ​សេរី​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​(១៦ មករា ២០១៤)៖ នៅក្នុងជំនួបជាមួយ លោក ប៊េណាត វ៉ូហ្គេល (Bernhard Vogel) ប្រធានកិត្តិយស អង្គការ​ខន់​រ៉ាដអាឌិនណៅអ៊ែរ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ នៅ វិមាន​សន្តិភាពលោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន បាន​មាន​ប្រសាសន៍ថា ប្រព័ន្ធ​ផ្ស​ព្ធ​ផ្សាយ​ព័ត៌មាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​គឺមាន​លក្ខណៈ​ សេរី និង  រួមទាំង​ការប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​សម្តេច​មាន​បំណង​ចង់​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​ប្រព​ន្ធ័​ អ៊ិន​ធើ​ណេ​ត​នេះ​រហូតដល់​សាលារៀន​នៅតាម​វិទ្យាល័យ​ផងដែរ ។​

ជំនួបរវាង លោក ប៊េណាត វ៉ូហ្គេល (Bernhard Vogel) ប្រធានកិត្តិយស អង្គការខន់រ៉ាដអាឌិនណៅអ៊ែរ និង លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ នៅ វិមានសន្តិភាព។
ជំនួបរវាង លោក ប៊េណាត វ៉ូហ្គេល (Bernhard Vogel) ប្រធានកិត្តិយស អង្គការខន់រ៉ាដអាឌិនណៅអ៊ែរ និង លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ នៅ វិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ ​លោក​ ហ៊ុន​ សែន បានប្រាប់ក្រុម​អ្នកកាសែត នៅ​ក្រោយជំនួបនោះថា  ​លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន បានថ្លែងអំណរគុណ ដល់អង្គការខន់​រ៉ាដអាឌិនណៅអ៊ែរ​ ដែលកន្លងមកបាន ជួយកម្ពុជាយើង ពិសេសលើបញ្ហា វិមជ្ឈការ និង​សហ​វិមជ្ឈការ និង​លើ​ផ្សព្វ​ផ្សាយ ព័ត៌មានជាដើម ។

​លោក ​ ហ៊ុន​ សែន​ បាន​បញ្ជាក់ថា អង្គការខន់​រ៉ាដអាឌិនណៅអ៊ែរ​ បានជួយបំរើដល់ ការ​អភិវឌ្ឍ​កម្ពុជាយើង យ៉ាងច្រើន​ ពាក់ពន្ធ័នឹងការផ្សព្វផ្សាយព័ត៌មាន​។ នៅកម្ពុជាការផ្សព្វផ្សាយព័ត៌មាន លក្ខណៈសេរី រួមទាំងការប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុកផងដែរ ។

លោក ប៊ែណាត​ ​បានសំដែងនូវការ អបអរសាទរ និងគោរពជំរាបស្នើ សុំអនុសាសន៍ពី លោក​ ហ៊ុន​ សែន លើបញ្ហាការផ្សព្វផ្សាយព័ត៌មាន និងការប្រើប្រាស់ ផ្សព្វផ្សាយប្រពន្ធ័ អ៊ីនធើណេត នៅកម្ពុជាផងដែរ៕

Related Articles

Back to top button
Close
Close