ករណីបង្ក្រាបអំពើពុករលួយនៅចិនមានការកើនឡើង
នៅក្នុងប្រទេសចិនវិស័យឯកជនរង ការ បង្រ្កាបពាក់ព័ន្ធនឹងអំពើពុក រលួយច្រើនជាងវិស័យរដ្ឋ។ គេសង្កេតថាមានការកើនឡើងគួរឲ្យកត់សម្គាល់នូវករណីថ្កោលទោស អ្នកកាន់តំណែងខ្ពស់ក្នុងក្រុមហ៊ុន ពីបទប្រព្រឹត្តអំពើពុករលួយ។
ក្នុង រយៈពេលមួយឆ្នាំកន្លងទៅនេះ ភាគច្រើននៃអ្នកកាន់តំណែងធំៗគឺមកពីវិស័យឯកជនដែលបានប្រឈមមុខ នឹងតុលាការពីបទស៊ីសំណូក គៃបន្លំ និងអំពើបោកប្រាស់ដទៃទៀត។
ឯកសារ ក្រោមចំណងជើងថា “របាយការណ៍ឧក្រិដ្ឋកម្មសហគ្រាសចិនឆ្នាំ២០១៣” (Chinese Entrepreneurs Crime Report 2013) បានចេញផ្សព្វផ្សាយហើយ ដោយបានបង្ហាញអំពីការបង្រ្កាបអំពើពុករលួយយ៉ាងធំធេង។ របាយការណ៍រៀបចំដោយសកលវិទ្យាល័យមួយក្នុងក្រុងប៉េកាំងហៅជាភាសា អង់គ្លេសថា Beijing Normal University បង្ហាញថាឧក្រិដ្ឋកម្មរបស់ប្រធានក្រុមហ៊ុនបានកើនឡើង៨០%ក្នុងឆ្នាំ ២០១៣។
ករណីថ្មីៗនេះ រាប់បញ្ចូលទាំងប្រធានក្រុមហ៊ុនរដ្ឋចំនួន១២៨នាក់ និងឯកជនចំនួន៤៦៩នាក់។ ក្នុងនោះ មាន ២២០នាក់បានជាប់ពន្ធនាគារ ដោយមាន១៤នាក់ជាប់អស់មួយជីវិត និង១០នាក់ទទួលទោសប្រហារជីវិត៕ (Radio Australia)