កម្មករ​ជាង​ ៥០​រោង​ចក្រ​ចេញ​តវ៉ា​ប្រឆាំង​ការ​ដំឡើង​ប្រាក់​ខែ​

ភ្នំ​ពេញ​៖ នៅ​ថ្ងៃទី​២៥ ខែធ្នូរនេះ ​​កម្មករនៅតាម​បណ្តា​រោង​ចក្រ​ប្រមាណជា​ជិត ​៥០ ​​តាម​បណ្តា​ខេត្ត និង​រាជ​ធានី​បាន​ពុះ​កញ្រ្ជោល​ផ្អាក​ការងារ​ និង​ផ្ទុះ​ការ​តវ៉ា​ជា​បណ្តើរ​ៗ ​ប្រឆាំង​ទៅ​នឹង​ការ​សម្រេច​​តម្លើង​ប្រាក់​​ឈ្នួល​អប្បបរ​មាតែ​ ១៥ ​ដុល្លារ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​​មិញ​​។

កម្មករ តវ៉ានៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ទាម​ទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​ទៅ​១៦០ដុល្លារ។
កម្មករ តវ៉ានៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ទាម​ទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​ទៅ​១៦០ដុល្លារ។

ប្រធាន ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ​ប៉ាវ ស៊ី​ណា​ បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា កម្មករ​នៅ​រោង​ចក្រ​ចំនួន​ ៤៨​ ដែល​កំពុង​ធ្វើ​ការ​តវ៉ា​ដូច​ជានៅ​ក្នុង​ទីក្រុង​ភ្នំពេញ កំពង់​ចាម កំពង់​ឆ្នាំង កំពង់​ស្ពឺ ស្វាយ​រៀង​ និង​ខេត្ត​កណ្តាល​។

លោក ​ប៉ាវ ស៊ី​ណា ​បាន​បន្ត​​ថា​ ប្រសិន​បើ​ខាង​រោង​ចក្រ និង​ស្ថាប័ន​ពាក់​ព័ន្ធ​មិន​មាន​ការ​ចរចារ​ជា​ថ្មី​ម្តងទៀត​ទេ​នោះ​ កំហឹង​កម្មករ​នឹង​កាត់​តែ​ផ្ទុះ​ខ្លាំង​ឡើង ហើយ​ការ​តវ៉ា​នឹង​រីក​រាល​ដាល​ទូទាំង​ប្រទេស​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ៕ Cambodia News

Related Articles

Back to top button
Close
Close