ប្រទេស​ចិន​រឹតបន្តឹង​លើ​សាលា​​បង្រៀន​​វិជ្ជាសារ​​ព័ត៌មាន

ប្រភព​ជាច្រើន​ទាក់ទង​នឹង​សកល​ វិទ្យាល័យ​ និងបណ្តាញ​ព័ត៌មាន​ឲ្យ​ដឹងកាល​ពី​ ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​​ថា គណបក្ស​កុម្មុយ​នីសរបស់​ប្រទេស​ចិន​ បាន​សម្រេច​ចិត្ត​ធ្វើ​ការ​ដោយ​ផ្ទាល់​ជាមួយ​ថ្នាក់​ដឹក​នាំ​របស់​ សកលវិទ្យាល័យ​បង្រៀន​វិជ្ជាសារ​​ព័ត៌មាន​​ និង​ពង្រឹង​រដ្ឋបាល​របស់​សាលា​ទាំង​នោះ។

ប្រភព ​ដដែល​បាន​ឲ្យដឹងថា ចំណាត់​ការ​នេះ​គឺ​មានគោល​បំណង​លើក​កម្ពស់​កំណែ​ទម្រង់​ផ្នែក​គំនិត​ (thought reform) ដើម្បី​ទាត់​ចោល​ គុណតម្លៃ​របស់​លោក​ខាង​លិច (Western values) ដែល​មាន​ជាអាទិ​ដូច​ជា សេរីភាព​សារព័ត៌មាន ក្នុង​ប្រយោជន៍​លើក​កម្ពស់​ធនធាន​មនុស្ស​ដែល​ស្មោះ​ត្រង់​ជាមួយ​និង​បក្ស។​

ប្រភព ​ចេញពីបក្ស​កុម្មុយនីស្ត​ ឲ្យដឹងទៀតថា ថ្នាក់​​ដឹក​នាំ​របស់​ប្រធានរដ្ឋ​ Xi Jinping ដឹង​ថា​នឹង​អាច​មាន​វិបត្តិ ព្រោះ​ថា​ គឺ​សកល​វិទ្យាល័យ​និងបណ្តាញ​ព័ត៌មាន​ទាំង​ឡាយ​នោះ​ហើយ​ដែល​អ្នកធ្វើ​​កំណែ​ ទម្រង់​មាន​និន្នា​ទៅ​រក​ប្រជាធិបតេយ្យ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត៕ (Radio Australia)

Related Articles

Back to top button
Close
Close