ញ៉ាំទឹកច្រើនបណ្តាលឲ្យបត់ជើងតូចញឹកញាប់ឬ?
សុខភាព៖ មានមនុស្សជាច្រើននាក់ណាស់ ដែលជួបនឹងបញ្ហានោមញឹកញាប់ រហូតត្រូវរត់ចូលបន្ទប់ទឹកជាច្រើនលើក អាការដែលលោកអ្នកកំពុងតែកើតមាននោះ គឺមកពីទទួលទានទឹកច្រើនទើបបណ្ដាលឱ្យចូលបន្ទប់ទឹកញឹកញាប់ ឬមួយជាអាការប្រែប្រួលខុសប្រក្រតីនៃរាងកាយ ។
សំរាប់អ្នកដែលមានសុខភាពរាងកាយ រឹងមាំល្អអាចគេងលក់ស្កប់ស្កល់មួយយប់ទល់ភ្លឺដោយ ពុំមានអារម្មណ៍ឈឺនោមទេ ។ ជាធម្មតា ក្រពះនោមរបស់មនុស្សយើងអាចស្ដុកទុកទឹកនោមបានប្រមាណ ១៥០CC ហើយក្នុងពេលគេងលក់រឹតតែអាចស្ដុកទឹកនោមបាន ច្រើនលើសនេះទៅទៀត ។
ប្រសិនបើលោកអ្នកមានអាការ នោមញឹកញាប់ជាងនេះ ជាពិសេសនៅពេលយប់ ត្រូវក្រោកឡើងនោមញឹកញាប់នោះ វាជាសញ្ញាណប្រាប់ឱ្យដឹងថា រាងកាយរបស់លោកអ្នកកំពុងជួបនឹងបញ្ហាខ្លះៗអាចមកពីក្រលៀនចុះខ្សោយ ធ្វើឱ្យសមត្ថភាពក្នុងការបញ្ចេញវត្ថុស្មោកគ្រោកពីរាងកាយចុះខ្សោយ ។
ផ្ទុយទៅវិញប្រសិនបើ អ្នកជាមនុស្សទទួលទានទឹកច្រើនវិញអាចធ្វើឱ្យក្រលៀន បញ្ចេញទឹកនោមមកក្រៅច្រើនដូចគ្នា ។ ក៏ប៉ុន្ដែការបញ្ចេញទឹកនោមច្រើនបែបនេះមានតែម្ដងម្កាល ជាពិសេសកើតមាន ខណៈពេលបានទទួលទានទឹកច្រើនតែប៉ុណ្ណោះ ។
ក្នុងករណីអ្នកនោមញឹកញាប់អស់កម្លាំងល្ហិតល្ហៃដេកមិនលក់ ឬក៏ឈឺចុកចាប់តាមរាងកាយរួមផងដែរនោះ នេះជារោគសញ្ញាមួយបញ្ជាក់ប្រាប់ថា អ្នកមានបញ្ហាពាក់ព័ន្ធនឹងក្រលៀន៕ វត្តី/Cambodia News