លោក Nelson Mandela អតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូងទទួលអនិច្ចកម្មក្នុងជន្មាយុ៩៥ឆ្នាំ
លោក Nelson Mandela អតីតប្រធានាធីបតីអាហ្រិ្វកខាងត្បូង បានទទួលមរណភាពក្នុងជន្មាយុ ៩៥ឆ្នាំ។ នេះបើយោងតាមការឲ្យដឹងរបស់លោកប្រធានាធិបតីអាហ្រិ្វកខាងត្បូងលោក Jacob Zuma។
លោក Nelson Mandela ដែលពីមុនជាសកម្មជននយោបាយនៃប្រទេសអាហ្រ្វិកខាងត្បូងដែរនោះ ធ្លាប់បានចូលពន្ធធនាគារអស់រយៈពេល ២៧ឆ្នាំដោយរដ្ឋាភិបាលអាហ្រ្វិកខាងត្បូងដែលបានចោទលោកថា ជាជនក្បត់ជាតិ។
លោកត្រូវបានគេដោះលែងនៅឆ្នាំ១៩៩០ ហើយបានទទួលពាន់រង្វាន់ណូបែលសន្តិភាពពិភពលោក ព្រមទាំងបានជាប់ឆ្នោតជាប្រធានាធិបតីតាមការបោះឆ្នោតលក្ខណៈ ប្រជាធិបតេយ្យដំបូងបំផុតរបស់ប្រទេសអាហ្រ្វិកខាងត្បូងនៅឆ្នាំ ១៩៩៤។
លោក Jacob Zuma បានប្រកាសពីការស្លាប់របស់លោក Nelson Mandela ទៅប្រជាជាតិរបស់ខ្លួន ដោយបានមានប្រសាសន៍ថា លោក Nelson Mandela បានលាចាកលោកនេះទៅយ៉ាងស្ងប់ដោយមានសមាជិកគ្រួសាររបស់លោកនៅ ជុំវិញខ្លួន។ លោក Jacob បន្ថែមថា ប្រទេសរបស់លោកបានបាត់បង់មនុស្សដ៏អស្ចារ្យម្នាក់៕ (Radio Australia)