មេរោគ​ផ្តាសាយ​បក្សី​ H7N9 ​សាយ​ភាយ​នៅ​ ហុងកុង​ ជា​លើក​ដំបូង

ទីក្រុង​ហុងកុង បាន​​​ប្រកាស​​ពី​ករណី​ការ​ឆ្លង​មេរោគ​ផ្តាសាយ​បក្សី​ H7N9 ជាលើក​ដំបូង​។

ស្ត្រី ​ជនជាតិ​ឥណ្ឌូណេស៊ី​ អាយុ ៣៦ ឆ្នាំ​​ម្នាក់​ ដែល​ជា​អ្នកបម្រើ​​ការងារ​តាម​ផ្ទះ​​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ក្នុង​​សភាពធ្ងន់​ធ្ងរ។

លេខាធិការផ្នែក ​ចំណី​អាហារ និង​សុខភាព​ ​​​​របស់​ទីក្រុង​ហុងកុង​បាន​មាន​ប្រសាសន៍​ថា​ ស្រ្តី​រង​គ្រោះ​រូប​នេះ​ ធ្លាប់​បាន​ប៉ះពាល់​​បសុបក្សី​ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ Shenzhen ​​ពីពេល​កន្លង​មក​៕ (Radio Australia)

Related Articles

Back to top button
Close
Close