ស្វែង​​យល់​ពី​ពណ៌​ទឹក​នោម​ដើម្បី​សុខ​ភាព​ផ្ទាល់​ខ្លួន​

សុខភាព៖ ជាទូទៅ​ទឹកនោម​ធម្មតា​មាន​ពណ៌​ថ្លា ឬ​លឿង​ព្រឿង​ៗ ពណ៌​ទឹកនោម​ប្រភេទ​នេះ​បង្ហាញ​ថា​មនុស្ស​មាន​ជាតិទឹក​គ្រប់គ្រាន់ ហើយ​អវយវៈ​បំពេញ មុខងារ​បាន​ត្រឹមត្រូវ តែប្រសិន​បើ​ទឹកនោម​ពណ៌​លឿង មាន​ន័យ​ថា​អ្នក​គួរ​តែ​បរិភោគ​ទឹក​ឲ្យ​បាន​ច្រើន​ដើម្បី​កុំ​ឲ្យ​រាងកាយ​ ខ្សោះ​ទឹក​ដោយសារ​ការ​បែកញើស​ច្រើន។

small_2793ពណ៌​លឿងចាស់​របស់​ទឹកនោម​ជា​រឿយ​ៗ​កើតឡើង​ក្នុង​ករណី​ដែល​អ្នក​ប្រើ​ ថ្នាំ។ ប្រសិន​បើ​ករណី​នេះ​អូស​បន្លាយ​យូរ​អ្នក​គួរ​តែ​ឆាប់​ទៅ​ពិគ្រោះ​ជាមួយ​ គ្រូពេទ្យ ព្រោះ​វា​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​ថ្លើម​នានា។ ក្នុង​ករណី​ដែល​ទឹកនោម​ពណ៌​ស​ហើយ​ល្អក់​នោះ មានន័យ​ថា​ពពួក​បាក់តេរី​កំពុង​តែ​លូតលាស់​ក្នុង​ផ្លូវ​ទឹកនោម​ឬ​ក្រួស​ ក្នុង​តម្រង​នោម​ជាដើម។

ទឹកនោម​ពណ៌​ផ្កាឈូក ឬ​ក្រហម​អាច​បណ្ដាល​មកពី​ការ​ទទួល​អាហារ​ដាក់​ល័ក្ត។ ជួនកាល​វា​ក៏​ជា​សញ្ញា​នៃ​ការ​ហូរឈាម​លាយ​ទឹកនោម​ដែរ។ ការ​ទទួលទាន​ការ៉ុត​អាច​បណ្តាល​ឲ្យ​ទឹកនោម​ទៅ​ជា​ពណ៌​ទឹកក្រូច។ ដូចគ្នា​នឹង​ការ​ប្រើ​ថ្នាំ​ដើម្បី​បំបាត់​បញ្ហា​ក្នុង​ផ្លូវ​ទឹកនោម​ក៏​អាច ​បណ្តាល​ឲ្យ​ទឹកនោម​ទៅ​ជា​ពណ៌​ទឹកក្រូច​បាន៕ ដោយ៖ វត្តី​/​ភ្នំ​ពេញ​បច្ចុប្បន្ន​

Related Articles

Back to top button
Close
Close