លោក​ស្រី ស៊ូជីថា​ រដ្ឋ​ធម្មនុញ្ញ​មីយ៉ាន់​ម៉ា​ចាំ​បាច់​ត្រូវ​ធ្វើ​វិសោធនកម្ម

មេដឹកនាំ​និយម​លទ្ធិ​ប្រជា​ធិបតេយ្យ​ លោកស្រី អង់​សាន​ ស៊ូជី បាន​ថ្លែង​ប្រាប់​ដល់​អ្នក​ចូលរួម​ទាំង​អស់​នៅ​ក្នុងរោង​មហោស្រព​ទីក្រុង​ ស៊ីដនីយ៍​​ថា ប្រសិន​បើ​លោក​ស្រី​ក្លាយ​ជា​ប្រធានា​ធិបតី​នៅ​ឆ្នាំ​ ២០១៥ អាទិភាព​ដំបូង​របស់​លោក​ស្រី​គឺ​​សាមគ្គីភាព ដែល​នឹង​អាច​នាំមក​នូវ​សន្តិភាព​យូរ​អង្វែង។

លោក ​ស្រី​បាន​ថ្លែង​ប្រាប់​ វិទ្យា​ស្ថាន Lowry នៅ​ទី​ក្រុង​ស៊ីដនីយ៍​ថា មាន​សញ្ញា​ល្អ​ជា​ច្រើន​​ក្នុង​ការ​ធ្វើ​វិសោធន កម្ម​រដ្ឋ​ធម្មនុញ្ញ ប្រសិន​បើ​មហិច្ឆតា​របស់​លោក​ស្រី​ក្នុង​ការ​ក្លាយ​ជា​ប្រធានា​ធិបតី​ក្លាយ​ ជាការ​ពិត។

ជ័យលាភី​ពាន​ រង្វាន់​ណូបែល​សន្តិភាព​រូប​នេះក៏បាន​រង​ការ​រិះ​គន់ផង​ដែរ​ដោយ​លោក​ស្រី​ មិន​បាន​បង្ហាញ​ជំហរ​រឹង​មាំ​ប្រឆាំង​ទៅ​នឹងការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ ​ក្រុម​ Rohingya ដែល​កាន់​សាសនា​អ៊ិ​ស្លាម។

ប៉ុន្តែ ​លោក​ស្រី​បាន​បន្ត​ទៀត​ថា​ ការកែ​​ប្រែ​​ប្រទេស​ភូមា​ឲ្យ​ទៅ​ជា​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ ប្រាកដ គឺ​ជា​អាទិភាព​ចម្បង ហើយ​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ផ្សេងៗ​ក្នុង​ប្រទេស​ត្រូវ​តែ​រក​ឲ្យ​ឃើញ​ តាម​រយៈ​ការ​ចរចា មិន​មែន​តាម​រយៈ​ការ​ប្រឈម​មុខ​ដោយ​ហិង្សា​នោះ​ទេ៕ (Radio Australia)

Related Articles

Back to top button
Close
Close