សហគមន៍​ផ្ដល់​ជំនួយ​អន្តរជាតិ​កំពុង​រៀបចំ​ជួយ​ដល់​ហ្វ៊ីលីពីន​ដែល​រងគ្រោះ​ដោយសារ​ព្យុះទីហ្វុង​ហាយយ៉ាន់​ (Haiyan)

មានការ​រៀបចំ​កិច្ច​ប្រឹងប្រែង​អន្តរជាតិ​ដ៏​ ធំ​មួយ​ដើម្បី​ជួយ​ដល់​ប្រទេស​ហ្វ៊ីលីពីន​ ដែល​បាន​រងគ្រោះ​ដោយ​ការ​វាយ​ប្រហារ​នៃ​ព្យុះ​ទីហ្វុង​ Haiyan ​ដ៏ធំកំណាច​​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​ ១ម៉ឺន​នាក់​ទៅហើយ​។

មនុស្ស​ប្រមាណ​ជា​ ៤​លាន​នាក់​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ព្យុះ​នេះ​ ហើយ​មនុស្ស​មួយ​ចំនួន​ទៀត​កំពុង​តែ​គ្មាន​អាហារ​ ឬ​ក៏​ជំរក​ស្នាក់​នៅ។​

ប្រទេស ​មួយ​ចំនួន​បាន​សន្យា​ផ្ដល់​ជំនួយ​​រាប់​លាន​ដុល្លារ​ដល់​ប្រទេស​ហ្វ៊ីលីពីន ​ ខណៈ​ពេល​ដែល​ក្រុម​អង្គការ​ផ្ដល់​ជំនួយ​អន្តរជាតិ​​កំពុង​រៀបចំ​ការ​ផ្ដល់​ ជំនួយ​គ្រា​អាសន្ន​តាម​អាកាស។​

លោកស្រី​ Julie Bishop ​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​មាន​ប្រសាសន៍​ប្រាប់ទៅកិច្ច​ប្រជុំ​​ អន្តរជាតិ​មួយ​នៃ​អង្គការ​កាកបាទ​ក្រហម​នៅ​រាជធានី​កង់បេរ៉ា​​ថា​​ រដ្ឋាភិបាល​នឹង​ចាត់វិធានការ​ជាបន្ទាន់​ជួយ​ដល់​ប្រទេស​ហ្វ៊ីលី ពីន​ទីហ្វុង​ Haiyan ​ដ៏​កំណាចនេះ​៕ (Radio Australia)

Related Articles

Back to top button
Close
Close