ទឹកក្រូចកូកាកូឡាអាចដុសច្រែះដែកបាន ចុះពោះវៀនមនុស្សវិញ?

ភ្នំពេញ (៤ វិច្ឆិកា ២០១៣) ៖ ទឹក​​ក្រូច​កូកាកូឡា​​ដែល​​ពេញ​​និយមនៅក្នុងពិភពលោក និង​នៅ​កម្ពុជា​ផង​​​ត្រូវបាន​គេ​​បង្ហោះ​នៅ​ក្នុង​​ហ្វេសប៊ុក​ដោយ​បង្ហាញ​ ឲ្យ​ឃើញថា ទឹក​ក្រូចនេះ​អាច​ដុស​សំអាត​ច្រែះ​​ដែក​នៅ​​លើ​​​កាង​​រថយន្ត​បាន​ដោយ​ងាយ​ ស្រួល ដែល​​បញ្ហា​​នេះ​​បាន​​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​​ធ្លាប់​បាន​ ទទួលទាន​ទឹក​ក្រូចនេះ។

នៅក្នុង​វិដេអូក្លីប​រយៈពេល​​ប្រមាណ ៣ នាទី និង ២៨ វិនាទី បុរសម្នាក់​​បាន​យក​ទឹក​ក្រូច​កូកា​កូឡា​​ដបជ័រ​​ធំ​មួយ ដែលប្រភេទ​ដបនេះក៏​មាន​នៅកម្ពុជាដែរ ​យកមក​ចាក់​លើ​កាង​​​រថយន្តខាងក្រោយ​ដែល​មាន​​ច្រែះ​ស៊ី ហើយ​​បរុសក៏​យកអេប៉ង់​មក​ដុសជូតរហូត​ដល់​ភ្លឺរលោង​ស្អាត។

មន្រ្តី​ បំពេញការងារ​នៅក្រុម​​ហ៊ុន​​ទឹក​​ក្រូច​កូកាកូឡា​​មិន​អាច​ទាក់ទង​បាន​ក្នុង ​ការ​បំភ្លឺពីបញ្ហា​នេះ ហើយ​​បើរឿង​រ៉ាវ​​​​នេះ​ពិតជា​កើត​មាន​មែននោះ តើ​ពោះវៀន​មនុស្សទៅជា​យ៉ាងណា។ ទោះបី​ជា​យ៉ាង​នេះ​​ក្តី មាន​បុរសម្នាក​បាន​បញ្ចេញយោបល់ថា “អត់ឃើញគេបើកគំរបដបទេ” គឺមិន​ដឹងជា​​របស់​ស្អី​យក​មក​​​លាង​ឡាន​។ អ្នក​ខ្លះ​សង្ស័យថា រូបភាព​ដែល​ត្រូវបាន​គេ​​ចែកតៗ​គ្នា​រាប់​រយ​នាក់​នៅក្នុង​​​​ហ្វេសប៊ុក​នោះ អាច​កាត់ត ក្នុង​គោល​បំណង​វាយបំបាក់​កេរ្តិ៍​ឈ្មោះ​របស់​ទឹក​​ក្រូច​កូកាកូឡា​។

ទឹក ​ក្រូច​កូកាកូឡា​ជា​ផលិត​ផល​ដើម​របស់​ប្រទេស​អាមេរិក​ ដែល​មាន​វ័យជាង​១០០ ឆ្នាំ​មក​ហើយ ហើយ​មាន​លក់នៅស្ទើរ​តែគ្រប់​ប្រទេស​ក្នុង​ពិភពលោក​។ ប្រសិន​​បើ​មាន​បញ្ហា​ដូច​ក្នុងរូបភាព​វីដេអូរនេះ ក្រុមហ៊ុន​គួរ​តែ​ពិចារណា និង​ស្វែង​រក​ការពិត ដើម្បី​រំងាប់​អារម្មណ៍​អ្នក​ប្រើប្រាស់។

កន្លង ​មក​ អត្រា​នៃ​​ជំងឺមហារីកពោះវៀន​​បាន​កើត​មាន​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន ហើយមិន​ដឹង​​​ថា ទឹក​​ក្រូច​កូកាកូឡា​នេះ​ជាផ្នែកមួយ​នៃ​ការ​បង្កបញ្ហានេះឡើយ។ ដូចនេះ​ រឿង​សម្រេច​ចិត្ត​​ទទួល​ទាន​​ទឹក​​ក្រូច​កូកាកូឡាបន្ត​ គឺជា​​ការ​ចំណង់ចំណូលចិត្រ​​របស់​បុគ្គលម្នាក់៕

 

ការ​បង្ហាញថា ទឹក​ក្រូច​កូកា​កូឡា​អាច​ដុស​ច្រែះ​ដែក​​រថយន្តបាន
ការ​បង្ហាញថា ទឹក​ក្រូច​កូកា​កូឡា​អាច​ដុស​ច្រែះ​ដែក​​រថយន្តបាន

Related Articles

Back to top button
Close
Close