ទទួល​​ទាន​​បង្អែម​​ច្រើន​​ពេក​​អាច​​ធ្វើ​​ឱ្យ​​អ្នក​​ប្រឈម​​នឹ​​ង​​ការ​​ភ្លេច​​ភ្លាំង​​

សុខភាព៖ តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ បាន​ឲ្យ​ដឹងថា ការ​ទទួលទាន​បង្អែម​ច្រើនពេក អាចធ្វើឱ្យ អ្នក​ភ្លេចភ្លាំង ហើយ​វា​ប្រហែលជា​ដំណឹង​ដ៏​អាក្រក់​សម្រាប់​អ្នក​ដែល​ចូលចិត្ដទ​ទួល​ទាន​ បង្អែ​ម​ច្រើន ។​

969366_421552064637700_1039121565_nក្រុម ​អ្នកសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា ការរក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យនៅ​ទាប គឺជា​ការល្អប្រសើរ សម្រាប់​ខួរក្បាល ។ ការសិក្សា​ដែល​​ ​បាន​បង្ហាញថា អ្នក​ដែលមាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ច្រើនពេក ភាគច្រើន ទំនងជា មាន​បញ្ហា​ចងចាំ ពោលគឺ​ភ្លេចភ្លាំង​ច្រើន ។​

អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​តាម ដាន​ទៅលើ​មនុស្ស​មាន​អាយុ​ជា​មធ្យម ៦៣​ឆ្នាំ​ចំនួន​១៤១​នាក់ ដែល​មិនមាន ជំងឺ​ទឹកនោមផ្អែម​ឬ​ដំណាក់ កាល​ដំបូង មុនពេល​កើត​ជំងឺ​ទឹកនោមផ្អែម ។ អ្នក ដែលមាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​តិច ទំនង​ជាមាន​ការចង​ចាំបាន​ល្អ ។​

លទ្ធផល​នៃ​ ការស្រាវ​ជ្រាវបាន​ បង្ហាញ​កាន់​ច្បាស់​ថា ​អ្នកមាន​កម្រិត ជាតិ​ស្ករ​ធម្មតា​ដែល​បញ្ចុះ​កម្រិត​ជាតិ ស្ករ​នៅក្នុង​ឈាម​របស់​ពួកគេ អាចជា​យុទ្ធសាស្ដ្រ​ដ៏​ល្អ​មួយ​ក្នុងការ​ទប់ស្កាត់ បញ្ហា​ចងចាំ​និង​ការធ្លាក់ចុះ​សតិបញ្ញា​នៅពេល​ពួកគេ​ចាស់​ទៅ​”៕ វត្តី​/​Cambodia News

Related Articles

Back to top button
Close
Close