អត្រាកើតជំងឺរ៉ាំរ៉ៃកើនឡើង ប្រសិនគេងច្រើន
សុខភាព៖ គេងលើស ១០ ម៉ោង ក្នុង១យប់ ធ្វើឲ្យកើនការប្រឈមកើតជំងឺបេះដូង, ទឹកនោមផ្អែម និង ធាត់ ។
តាមការស្រាវជ្រាវថ្មីៗនេះ របស់វិទ្យាស្ថានស្រាវជ្រាវ Sleep Medicine (អាមេរិក) បានចង្អុលបង្ហាញថា គេងលើសពី ១០ ម៉ោង ក្នុង១យប់ ធ្វើឲ្យកើនហានិភ័យកើតជំងឺបេះដូង, ទឹកនោមផ្អែម និង ធាត់ ។
ការស្រាវជ្រាវ ត្រូវបានដំណើរការលើជនជាតិអាមេរិក អាយុលើស ៤៥ ឆ្នាំ អំពីទំនាក់ទំនងរវាងភាពមិនប្រក្រតី អំពីដំណេកជាមួយជំងឺទឹកនោមផ្អែម, ធាត់ និងសរសៃឈាមបេះដូង ។ លទ្ធផលបង្ហាញថា ជាង១/៣ ក្នុងចំណោមអ្នកចូលរួមស្រាវជ្រាវមានដំណេកវែងជ្រុល (ជាង ១០ ម៉ោង ក្នុង១យប់) ប្រឈមមុខជាមួយហានិភ័យកើតជំងឺរ៉ាំរ៉ៃខ្ពស់ ។
បណ្ឌិត Janet Croff ជំនាញការជំងឺរ៉ាំរ៉ៃ នៅមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ហារជំងឺឆ្លងអាមេរិក ឲ្យដឹងថាៈ “លទ្ធផលនេះ បង្ហាញថា វេជ្ជបណ្ឌិតគួរត្រួតពិនិត្យមើលសុខភាពស្មារតី និងទម្ងន់សរីរាង្គ និងបរិមាណពេលវេលាដំណេក ចំពោះអ្នកជំងឺមានជំងឺរ៉ាំរ៉ៃ” ៕ វត្តី/Cambodia News