អ្នក​វិទ្យាសាស្រ្ត​បញ្ជាក់​ថា​ជំងឺ​ SAR ពិត​ជា​មានប្រភព​ដើម​ពី​សត្វ​ប្រចៀវ​នៅ​ប្រទេស​ចិន

ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​ បញ្ជាក់​ថា សត្វប្រចៀវ​​មួយ​ប្រភេទដែល​មាន​មាឌ​តូច​និង​ត្រចៀក​មាន​រាង​ដូច​ក្រចកជើង​ សេះ (horseshoe bat) នៅ​ប្រទេស​ចិន​​​នោះ​គឺជា​ប្រភព​ដើម​នៃ​ការ​ផ្ទុះឡើង​នូវ​ជំងឺ SAR ​ដែល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ការ​ដក​ដង្ហើម។

ជំងឺ SAR បាន​សម្លាប់​មនុស្ស​អស់​​ ៧៧៤​នាក់​ក្នុង​ចន្លោះ​ឆ្នាំ​២០០២​និង​២០០៣។ សើ្ទរ​តែ​១០​%​នៃ​អ្នក​បាន​ឆ្លង​​បាន​បាត់​អាយុ​ជីវិត។

ក្រុម​អ្នក​ វិទ្យាសាស្រ្ត​បាន​នាំ​គ្នា​សង្ស័យ​ជា​យូរ​ហើយ​ទៅ​លើ​សត្វ​ប្រចៀវ​នេះ ហើយ​ឥឡូវ​នេះ​គេ​អាច​ធ្វើ​ការ​បញ្ជាក់​បានយ៉ាង​ប្រាកដ។

អ្នក​ វិទ្យាសាស្ត្រ​នៅ​ប្រទេស​អូស្រ្តាលី​បាន​ប្រើប្រាស់​បច្ចេកទេស​មួយ​ដែល​គេ​ បាន​ប្រឌិត​ឡើង​នៅ​វិទ្យាស្ថាន ដើម្បី​ការ​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្ត​ (ហៅ​កាត់​ថា CSIRO) ហើយ​គេ​បាន​រកឃើញ​វីរុស​ស្រដៀងគ្នា​នឹង​ជំងឺ​ SAR នៅ​ក្នុង​លាមក​សត្វ​ប្រចៀវ។ ពួកគេ​និយាយថា​​ការ​រក​ឃើញ​នេះ នឹង​ជួយ​អ្នក​វិទ្យាសាស្រ្ត​ដើម្បី​ទប់ស្កាត់ការ​ផ្ទុះឡើង​នៃជំងឺ​នេះ​សាជា​ ថ្មីទៀត៕​ (Radio Australia)

Related Articles

Back to top button
Close
Close