បន្ទាប់​ពី​សម្រាល​កូន​តើ​ស្ត្រី​ត្រូវ​ការ​ពេល​ប៉ុន្មាន ​ទើប​រួម​ភេទ​វិញ​បាន​?​

Wkladki-laktacyjne_large_leadសុខភាព៖ ជាទូទៅ អ្នកអាចត្រឡប់ មករួមភេទវិញបាន នៅពេលអ្នកជា សះស្បើយ ឈប់​ធ្លាក់ឈាម ហើយ​អ្នក​នឹង​ដៃ​គូ​មាន អារម្មណ៍ឡើងវិញ។ ក្រោយពីសម្រាលកូនរួច ស្ត្រី​ខ្លះ​សម្គាល់ ឃើញ​ថាដូចជាពុំសូវ មានទឹករំអិល តាមទ្វារមាស ក្នុង​ពេលរួមភេទ។ ទឹក​រំអិល​ជំនួយ​ប្រ​ហែល ជាអាចប្រើបានក្នុងពេលនេះដើម្បីកាត់បន្ថយភាព ស្ងួតក្នុងទ្វារមាស។

ស្ត្រីដែលនៅតែបំបៅដោះកូន វានឹងពន្យឺតពេលវេលានៃការផ្ទុះបែកអូវ៉ុល និងការមករដូវ។ ប៉ុន្តែការផ្ទុះបែក អូវ៉ុល នឹង កើត​ឡើងមុនពេលអ្នកចាប់ផ្តើម មករដូវ ម្តងទៀត ដូច្នេះ​ចូរ​ចង​ចាំថា អ្នកនៅតែអាចមានផ្ទៃពោះ បានទៀត ដដែល​ក្នុង​ពេល​នេះ ព្រមទាំងធ្វើទៅតាមការ ណែនាំរបស់គ្រូពេទ្យដើម្បី ជ្រើសរើសមធ្យោបាយ ពន្យារកំណើត ណាដែលសមស្រប ៕ វត្តី​/Cambodia News

Related Articles

Back to top button
Close
Close