អ្នក​ពន្លត់​អគ្គិសភ័យ​អូស្ត្រាលី​​ម្នាក់​​បាត់​បង់​ជីវិត​ក្នុង​បេសកម្ម

ស្នង​ការ​​សេវា​​​​ ពន្លត់​​​ អគ្គិសភ័យ​​​​​តំបន់​​​​ជនបទ​ ​ក្នុង​រដ្ឋ​ New South Wales ​នៃ​ប្រទេស​អូស្ត្រាលី បាន​ធ្វើ​ការ​គោរព​វិញ្ញណក្ខ័ន្ធ​ចំពោះ​អាកាសយានិក​អាយុ ៤៣ឆ្នាំ​​ម្នាក់ ​ដែល​បាន​បាត់​បង់​ជី​វិត ក្នុង​​ពេល​កំពុង​បើក​យន្ត​ហោះ​ស្រោច​ទឹក​​ពន្លត់​អណ្ដាត​ភ្លើង​ឆេះព្រៃ។

ស្នង ​ការ​ប៉ូលិស ​ Joe Cassar ​មាន​ប្រសាសន៍​ថា ​ការ​ស្លាប់​របស់​បុរស​ម្នាក់​នេះ ​រំឭក​​អំពី​គ្រោះ​ថ្នាក់​​ផ្សេងៗ​ ដែល​អ្នក​ពន្លត់​អគ្គិសភ័យ​រមែង​ប្រឈម ហើយ​​មាន​ចំពោះ​​អ្នក​ពាក់​ព័ន្ធ​ក្នុង​ការ​​ពន្លត់​អគ្គិសភ័យនេះ។ ​

​ ​មក​ទល់​នឹង​ពេល​នេះ ​ភ្នាក់ងារ​ពន្លត់​អគ្គិសភ័យ គ្រប់​គ្រង​ការ​ឆេះ​រាល​ដាល​​បាន​ចំនួន​បី​កន្លែង​ហើយ ​នៅ​ក្នុង​តំបន់ Blue Mountains។ ​​​​​​​ភ្នាក់​ងារ​ពន្លត់​អគ្គិសភ័យ​កំពុង សង្កេត និង​ត្រៀម​លក្ខណៈ​ចំពោះ​អគ្គិសភ័យ​​ទាំង​បី​​កន្លែង​នោះ។

យ៉ាង ​ណាមិញ ​នៅ​ពេល​នេះ ​​​ទូទាំង​រដ្ឋ​ New South Wales ​​មាន​ភ្លើង​ឆេះ​ចំនួន ៥៧កន្លែង ​ហើយ​២០​កន្លែង ​​មិន​ទាន់​បាន​ទប់​ស្កាត់​បាន​នៅ​ឡើយ​ទេ៕(Radio Australia)

Related Articles

Back to top button
Close
Close