​បក្ស​ប្រឆាំង​ទាម​ទារ​ ៤​​ចំណុច​នៅ​ថ្ងៃ​មហាបា​តុ​កម្ម​

ភ្នំ​ពេញ​៖ តាមរយៈ​សេចក្ដីថ្លែងការណ៍​របស់គណបក្ស​សង្គ្រោះ​ជាតិ ​ចេញផ្សាយ​នៅ​យប់​ថ្ងៃទី​២២ ​អង្គារ​​ ​​ខែតុលា ម្សិល​មិញ​ បានបញ្ជាក់​នូវ​ការទាមទារ​ចំនួន៤ចំណុច សម្រាប់​មហា​បាតុកម្ម​រយៈពេល​បី​យប់​បី​ថ្ងៃ ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី២៣ ​ដល់​ថ្ងៃ​ទី​២៥ ខែតុលា​ ដែល​ការទាមទារ​នោះ​សំដៅ​ដល់​ការស្វែងរក និង​ការពារ​យុត្តិធម៌​ជូន​ពលរដ្ឋ​ជុំវិញ​ការបោះឆ្នោត​កន្លងទៅ និង​ថ្ងៃ​អនាគត និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ដែលជាអនុប្រធាន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការគណបក្សនាព្រឹក ថ្ងៃទី២៣ ខែតុលា។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ដែលជាអនុប្រធាន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការគណបក្សនាព្រឹក ថ្ងៃទី២៣ ខែតុលា។

ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្នាក់ការ​គណបក្ស​នា​ព្រឹក​ ថ្ងៃទី២៣ ខែតុលានេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា ដែលជា​អនុប្រធាន បាន​និយាយ​ថា កិច្ច​ព្រម​ព្រៀង​​នៅ​ទីក្រុង​ប៉ារីស​ស្តីពី​បញ្ហា​កម្ពុជា​ឆ្នាំ១៩៩១ នៅតែមាន​សុពលភាព​រហូតមកដល់​សព្វ​ថ្ងៃ​នេះ។

លោក កឹម សុខា ​​អនុប្រធានគណបក្ស​សង្គ្រោះ​ជាតិ  បានលើកឡើង​​ថា បើ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ពិតជា​ត្រូវបាន​រលាយ​មែន​នោះ ហេតុអ្វី​បានជា​ការកសាង​ប្រទេស​របស់​រដ្ឋាភិបាល​សព្វ​ថ្ងៃនេះ នៅតែ​ពឹងផ្អែក​អន្តរជាតិ​។

គណបក្សប្រឆាំងបាន​​បញ្ជាក់ថា បាតុកម្ម​របស់ខ្លួន គឺធ្វើឡើង​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​​ពាក់ព័ន្ធ​នឹង​ ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៥ ។ ទាមទារ​ឲ្យ​មាន​ការធានា​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​នាពេល​អនាគត។ ទាមទារ​ឲ្យ​មានការ​បង្កើត​យន្តការ​មួយ​ជឿជាក់​បាន​ដើម្បី​កែទម្រង់​ ការបោះឆ្នោត​នាពេលខាងមុខ ស្របតាម​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ សហគមន៍​អឺរ៉ុប អង្គការ​NDI អង្គការ​ខុមហ្វ្រែល និង​អង្គការក្រៅរដ្ឋាភិបាល​នានា៕ នាង/Cambodia News

Related Articles

Back to top button
Close
Close