អត្រា​ឆ្លង​ជំងឺ​អេដស៍​ករណី​ថ្មីៗ​នៅ​អូស្រ្ដាលី​កើន​ឡើង​១០%​នៅ​ឆ្នាំ​២០១២

របាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ក្រុង Darwin នៅ​ថ្ងៃ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ​នេះ​មាន​ការ​កើន​ឡើងនូវ​​ករណី​អ្នក​ឆ្លង​ជំងឺ​អេដស៍​ថ្មីៗ​ចំនួន​ ១០%​ថែម​ទៀត។

តួលេខ​បង្ហាញ​ឲ្យ​ឃើញ​ថា កាល​ពី​ឆ្នាំ​ទៅ​មិញ​មាន​ករណី​ឆ្លង​ជំងឺ​នេះ​ចំនួន​ ១ពាន់ ២៥៣​ករណី​ត្រូវ​គេ​រាយការណ៍​ឲ្យ​ដឹង​ ហើយ​នេះ​ជា​តួលេខ​ខ្ពស់​បំផុត​នៃ​អ្នក​ឆ្លង​ថ្មីៗ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ កន្លង​ទៅ​នេះ។

សហព័ន្ធ​អង្គការ​ធ្វើ​ការ​ងារ​ទាក់​ទង​ជំងឺ​អេដស៍​នៅ​ ក្នុង​ប្រទេស​អូស្រ្ដាលី​និយាយ​ថា កន្លង​ទៅ​នេះ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្ពស់​នៃ​មនុស្ស​ប្រុស​ស្រឡាញ់​ភេទ​ដូច​ គ្នា​ ដែល​រួម​ភេទ​ដោយ​គ្មាន​វិធី​ទប់​ស្កាត់​​កា​រឆ្លង​ជំងឺ​អេដស៍​ជា​មួយ​ដៃ​គូ​ ប្រុស​ៗ​របស់​ខ្លួន ជា​ពិសេស​គឺ​នៅ​ក្នុង​ចំណោម​បុរស​​អាយុ​​ក្រោម​២៥​ឆ្នាំ។

លោក Rob Lake នាយក​ប្រតិបត្ដិ​នៃ​អង្គការ​នេះ​និយាយ​ថា គេ​ត្រូវ​ការ​ស្វែង​រក​យុទ្ធ​សាស្រ្ដ​ថ្មី​សម្រាប់​ជំរុញ​ឲ្យ​បុរស​ទាំង​នោះ ​មាន​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ និង​ត្រូវ​នាំ​គ្នា​ទៅ​ធ្វើ​តេស្ដ​រក​ជំងឺ​អេដស៍។

លោក​ថា បញ្ហា​មួយ​ផ្នែក​គឺ​ដោយ​សារ​បណ្ដា​ជន​គិត​ថា រឿង​ជំងឺ​អេដស៍​នេះ ជា​រឿង​ចាស់​ ហើយ​ថា ដោយ​សារ​តែ​មាន​លទ្ធផល​ល្អៗ​ពី​វិធី​សាស្រ្ដ​ថ្មីៗ​ក្នុង​ការ​ព្យាបាល​ជំងឺ​ នេះ​ផង​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​បណ្ដា​ជន​មាន​ការ​ធ្វេស​ប្រហែស​ មិន​ដូច​ជា​ពេល១៥-​២០​ឆ្នាំ​មុន​ឡើយ​៕ (Radio Australia)

Related Articles

Back to top button
Close
Close