យោធាពីម៉ាឡេស៊ី សិង្ហបុរី អង់គ្លេសនិងនូវ៉ែសហ្សេឡង់ធ្វើសមយុទ្ធរួមគ្នានៅអូស្រ្តាលី
នៅថ្ងៃនេះកងទ័ពជាតិរបស់អូស្រ្តាលី បានចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នាជាមួយកងទ័ពបរទេសចំនួនបួនប្រទេស ដើម្បីហ្វឹកហាត់ក្នុងការងារអន្តរាគមន៍ពេលមានគ្រោះហមន្តរាយធំៗ។
សមយុទ្ធដែលកំពុងតែប្រព្រឹត្តទៅនៅក្នុងភាគខាងជើង នៃរដ្ឋ Queensland មានការចូលរួមពីកងទ័ពរបស់ម៉ាឡេស៊ី សិង្ហបុរី ចក្រភពអង់គ្លេសនិងនូវ៉ែលហ្សេឡង់។
គេបានប្រឌិតឡើងនូវស្ថានភាព គ្រោះមហន្តរាយព្យុះស៊ីក្លូនមួយដែលវាយលុកទៅលើប្រទេសអូស្រ្តាលី ដើម្បីឲ្យក្រុមយោធាចម្រុះធ្វើការហ្វឹកហាត់ការងារអន្តរាគមន៍នេះ ៕(Radio Australia)